ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ផារិទ្ធ រំពឹងបានចំណូល១ម៉ឺនដុល្លារ ពីក្រូចពោធិ៍សាត់ជាង១ពាន់ដើមដូចឆ្នាំមុនដែរ
×
ដោយ៖ ញ៉ែម ចាន់
បាត់ដំបង៖ លោក ភឹង ផារិទ្ធ ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់មួយកន្លែង ដែលនៅ ស្ថិតនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបង។ បច្ចុប្បន្នកសិកររូបនេះដាំក្រូចពោធិ៍សាត់បាន ជាង១ពាន់ដើម នៅលើផ្ទៃដីប្រមាណ១ហិកតា។ មានបទពិសោធន៍ដាំដុះជាង៤ឆ្នាំ ម្ចាស់ចម្ការរូបនេះ រំពឹងថា ក្នុងឆ្នាំនេះ លោកអាចរកចំណូល បាន១ម៉ឺនដុល្លារដូចរាល់ឆ្នាំ ខណៈឆ្នាំនេះក្រូចរបស់លោក ហុចផលច្រើនដូចឆ្នាំមុនដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាស រវាង លោក ភឹង ផារិទ្ធ ម្ចាស់ចម្ការក្រូចពោធិ៍សាត់ នៅខេត្តបាត់ដំបង ជាមួយ លោក ញ៉ែម ចាន់ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖
ម្ចាស់ចម្ការនៅខេត្តបាត់ដំបងរូបនេះ ត្រៀមប្រមូលផលក្រូច ក្នុងអំឡុងពាក់កណ្តាលខែសីហា ដល់ខែកញ្ញា ដែលក្រូចពោធិ៍សាត់មានពេញសាច់ល្អ រសជាតិ និងផ្អែមឆ្ងាញ់។ បើតាមកសិកររូបនេះថា ក្នុងមួយរដូវប្រមូលផលក្រូច លោកអាចទទួលបានចំណូល ប្រមាណ ១ម៉ឺនដុល្លារ ហើយឆ្នាំនេះ លោកនៅតែរំពឹងថា លោកអាចបានចំណូលដូចរាល់ឆ្នាំ។ លោក ផារិទ្ធបានរៀបរាប់ដូច្នេះ៖«ទីផ្សារ ខ្ញុំមិនខ្វះនោះទេ គឺលក់ឱ្យម៉ូយ និង អ្នកទិញមកដល់ចម្ការផ្ទាល់ »។
ក្រូចពោធិ៍សាត់ នៅចម្ការរបស់លោក ផារិទ្ធ មាន៤ប្រភេទ ដោយក្រូចលេខមួយ លក់ក្នុងតម្លៃ ៦ម៉ឺនរៀល ក្នុងមួយផ្លូន (៥២ផ្លែ) , លេខពីរ ៥ម៉ឺនរៀល,លេខបី ៤ម៉ឺនរៀល និង លេខបួន ៣ម៉ឺនរៀល ក្នុងមួយផ្លូន ៕
Tag:
សម្ភាស
ក្រូចពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com