COVID-19
ជាតិ
COVID-19៖ ឆ្លងថ្មី ៩៨១នាក់ទៀត ខណៈអ្នកស្លាប់កើនជិត ៨០០នាក់
07, Jul 2021 , 11:51 am        
រូបភាព
ក្រុមការងាររៀបចំបូជាសពដែលស្លាប់ដោយសារកូវីដ-១៩ ខេត្តស្វាយរៀង។ រូបភាព៖រដ្ឋបាលខេត្តស្វាយរៀង
ក្រុមការងាររៀបចំបូជាសពដែលស្លាប់ដោយសារកូវីដ-១៩ ខេត្តស្វាយរៀង។ រូបភាព៖រដ្ឋបាលខេត្តស្វាយរៀង
មនុស្សចំនួន ៩៨១  នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះ ២៦១ នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ៩៣៤នាក់បន្ថែម និងអ្នកស្លាប់មាន ១៩នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកក្កដានេះ។

 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៧ ១០៣នាក់ ក្នុងនោះ ៣ ៧៦០ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ​៤៨ ៩៧៤  នាក់ និងស្លាប់សរុប ៧៩៨​នាក់៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com