អត្ថបទពាណិជ្ជកម្ម
តែគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ TRUEDAN ដំណើរការសាខា នរោត្តម នាព្រឹកថ្ងៃ៨ កក្កដានេះ
09, Jul 2021 , 5:02 pm        
រូបភាព
កាលពីថ្ងៃទី៨កក្កដាកន្លងទៅថ្មីៗនេះ តែគុជ TRUEDAN ដែលទទួលបានការពេញនិយមនៅ ទូទាំងទ្វីបអាស៊ី និងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់បានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាម បណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគារ BNK Microfinance។
 
លោក Alan Lian ប្រធានគ្រប់គ្រងទីផ្សារ TRUEDAN ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថា TRUEDAN ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ ហើយកំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា 13 ប្រទេស។ ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាយើងហើយ។
  



គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្តក្នុងការរៀបចំ ទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីប្រទេសតៃវ៉ាន់។ គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឱ្យអ្នកទទួលទាន ធានាថាទទួលបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។
 
ភេសជ្ជៈទាំងអស់របស់  TRUEDAN ពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗលើភេសជ្ជៈឡើយ ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់ TRUEDAN វានឹងធ្វើអោយលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។
 
Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន 02 រួចមកហើយ ដែលក្នុងនោះមាន TRUEDAN សាខាតិចណូ និង TRUEDAN សាខាអូឡាំពិក ។ ពេលនេះ TRUEDAN Cambodia បានបើកសម្ពោធជាផ្លូវការនូវសាខាទី03 របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយ និមានផាសុកភាព នោះគឺ TRUEDAN សាខានរោត្តម ដែលមានជាមួយភេសជ្ជៈ៤ រសជាតិថ្មីចេញលក់នៅថ្ងៃ សម្ពោធនេះផងដែរ។
 




ភេសជ្ជៈល្បីប្រចាំហាង TRUEDAN  រួមមាន÷
តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)
ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (Brown Sugar Milk with Fresh Taro)
តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine Green Tea with Milk Cream)
តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង  (Passion Fruit Green tea with Boba & Coconut Jelly)
តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with Pudding Shaved Ice)
 
គ្រប់ភេសជ្ជៈ TRUEDAN ទាំងអស់ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS  រឺ សេវាកម្មដឹកជញ្ចូនរហ័សរបស់ហាងផ្ទាល់ 095 6666 20 រឺ  inbox Facebook page: Truedan Cambodia ៕
 













(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com