COVID-19
ជាតិ
COVID-19៖ ឆ្លង​ថ្មី​ ៩១៥ នាក់ ជាសះស្បើយ​៨៧៦​នាក់ និង​ស្លាប់ ៣៣នាក់​
14, Jul 2021 , 12:14 pm        
រូបភាព
ក្រុមគ្រូពេទ្យបូជាសពអ្នកវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង។ រូបថត៖រដ្ឋបាលខេត្តព្រៃវែង
ក្រុមគ្រូពេទ្យបូជាសពអ្នកវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង។ រូបថត៖រដ្ឋបាលខេត្តព្រៃវែង
​មនុស្ស​ចំនួន ៩១៥​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២៥៧នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៨៧៦​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ៣៣នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ខែកក្កដា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៦៣,៦១៥​នាក់ ក្នុងនោះ៥,៣៤៧នាក់ជាករណីនាំចូល។ អ្នកជា​សះស្បើយ​មាន ៥៥,៣៦៥នាក់ និង​ស្លាប់​សរុប ៩៨៦នាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com