COVID-19
អន្តរជាតិ
COVID-19៖ តួលេខសរុបលើពិភពលោកមានសរុបជាង១៨៩លានករណីហើយ
15, Jul 2021 , 12:01 pm        
រូបភាព
ដោយ: រួបរួម
អ្នកកើតកូវីដ-១៩នៅលើពិភពលោក កើនដល់ជាង១៨៩លាននាក់ ក្នុងនោះជាង៤លាននាក់ស្លាប់ និងជាង១៧២លាននាក់បានជាសះស្បើយ។ នេះបើតាមតួលេខគិតត្រឹមថ្ងៃទី១៥ ខែកក្កដា។

 
សហរដ្ឋអាមេរិកឡើងដល់ជាង៣៤,៨លានករណី តាមពីក្រោយដោយឥណ្ឌាដែលមានជាង៣០,៩លានករណី និងប្រេស៊ីល ជាង១៩លានករណី។
 
រុស្ស៊ី បារាំង តួកគី និងចក្រភពអង់គ្លេស សុទ្ធតែមានជាង៥លានករណី ខណៈអាហ្សង់ទីន កូឡុំប៊ី អ៊ីតាលី និងអេស្ប៉ាញ មានជាង៤លានករណីដូចគ្នា។
 
អាល្លឺម៉ង់ និងអ៊ីរ៉ង់ មានជាង៣លានករណី រីឯឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានជាង២លានករណី ជាមួយប៉ូឡូញ ម៉ិកស៊ិក អ៊ុយក្រែន អាហ្វ្រិកខាងត្បូង និងប៉េរូ។
 
បណ្តាប្រទេសដែលមានជាង១លានករណីរួមមាន ហូឡង់ សាធារណរដ្ឋឆែក ស៊ីលី អ៊ីរ៉ាក់ កាណាដា បែលហ្ស៊ិក ស៊ុយអែត រូម៉ានី និងបង់ក្លាដែស។
 
ប្រទេសដែលករណីលើស៥០ម៉ឺនមានដូចជា ប៉ាគីស្ថាន ព័រទុយហ្គាល់ ម៉ាឡេស៊ី អ៊ីស្រាអែល ជប៉ុន ហុងគ្រី ហ្ស៊កដានី ស៊ែប៊ី ស្វីស ណេប៉ាល់ អេមីរ៉ាតអារ៉ាប់រួម អូទ្រីស លីបង់ ម៉ារ៉ុក ទុយនីស៊ី និងអារ៉ាប៊ីសាអូឌីត។
 
ក្នុងចំណោមអ្នកស្លាប់ជាង៤លាននាក់ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា បូកបញ្ចូលគ្នាមានដល់ទៅជាង១.៥លាននាក់ឯណោះ។ ម៉ិកស៊ិកស្ថិតនៅលំដាប់ទី៤ក្នុងចំណោមករណីស្លាប់ដែលមានជាង២៣ម៉ឺននាក់។
 
បណ្តាប្រទេសដែលមានតួលេខអ្នកស្លាប់ពីជាង១០ម៉ឺន ទៅជិត២០ម៉ឺននាក់មាន ប៉េរូ រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូឡុំប៊ី បារាំង និងអាហ្សង់ទីន៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com