ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ដុំពោះ​ដំបៅ​ក្រពះ​ពោះវៀន​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?
15, Jul 2021 , 11:59 pm        
រូបភាព
​ដំបៅ​ក្រពះ​ពោះវៀន អាច​កើតឡើង​នៅលើ​ភ្នាស​ខាងក្នុង​របស់​បំពង់ Esophagus ក្រពះ និង​ផ្នែក​ខាងលើ​នៃ​ពោះវៀន​តូច ហើយ​រោគសញ្ញា​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ​ការ​ឈឺពោះ​។​

 
​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែលថា អាហា​រហិល ឬ​ការងារ​ប្រកប​ដោយ​ភាព​តាង​តឹង​ច្រើន​តែ​អាច​បណ្តាលអោយ​ដំបៅ​ក្រពះ​ពោះវៀន​បាន​។ ឥឡូវនេះ​គ្រូពេទ្យ​ដឹងថា ការបង្ក​រោគ​ដោយ​បាក់តេរី​មួយ​ប្រភេទ ឬ​ថ្នាំ​មួយចំនួន អាច​បណ្តាលអោយ​មាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ច្រើន​បាន​បំផុត​។​
 
​ការ​ដែល​មិន​បាន​ព្យាបាល ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​អាច​បណ្តាលអោយ​៖
 
ហូរ​ឈាម​ក្នុង​ពោះ​៖ ការ​ហូរ​ឈាម​អាច​កើតឡើង​ដូចជា​ការបាត់បង់​ឈាម​យឺតៗ​ដែរ ដែល​បណ្តាល​អោយ​មាន​ជំងឺ​ស្លេកស្លាំង ឬ​ការបាត់បង់​ឈាម​ធ្ងន់ធ្ងរ​ដែល​ត្រូវ​អោយ​សម្រាក​ក្នុង​មន្ទីរពេទ្យ ឬ​បញ្ចូល​ឈាម​។​
ការបង្ក​រោគ​៖ ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​អាច​ស៊ី​ទៅ​ជា​ប្រហោង​លើ​ជញ្ជាំង​របស់​ក្រពះ ឬ​ពោះវៀនតូច ដែល​វា​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​រលាក​ស្រោមពោះ​ធ្ងន់ធ្ងរ​។​
ជាលិការ​ទៅ​ជា​សន្លាក​៖ ដំបៅ​ក្រពះ​ពោះវៀន​ក៏​អាច​បណ្តាល​អោយ​ជាលិកា​ទៅ​ជា​សន្លាក​បានដែរ ដែល​អាច​ស្ទះ​ដល់​ការដឹកជញ្ជូន​អាហារ​តាម​ផ្លូវ​រំលាយ​អាហារ ដែល​អាច​អោយ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត ក្អួត និង​ស្រក​ទម្ងន់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com