កីឡាអន្តរជាតិ
អន្តរជាតិ
PSG កើនអ្នកចាំទីសរុបដល់ទៅ៩រូប ក្រោយ Donnarumma ទៅរួមក្រុម
16, Jul 2021 , 10:29 pm        
រូបភាព
វត្តមានរបស់ Gianluigi Donnarumma បានធ្វើឱ្យ Paris Saint-Germain កើនចំនួនអ្នកចាំទីសរុបរហូតដល់ទៅ៩រូប នាពេលបច្ចុប្បន្ន។ កីឡាករទាំងអស់របស់យក្សបារាំងមានចំនួន៣១នាក់។



អ្នកចាំទី Donnarumma ដែលជួយអ៊ីតាលីឈ្នះជើងឯក Euro 2020 បានសម្រេចទៅចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃផ្ទេរ ក្រោយកិច្ចសន្យាជាមួយ AC Milan បញ្ចប់។ Donnarumma ជាសមាជិកអ្នកចាំទីទី៩របស់ក្រុមយក្សបារាំង និងជាអ្នកចាំទីមានថ្លៃពលកម្មខ្ពស់ជាងគេបំផុតលើលោក ១លាន២សែនដុល្លារក្នុង១ខែ។
 
ទៅដល់ទីក្រុងប៉ារីស អ្នកចាតំទីវ័យ២២ឆ្នាំរូបនេះ នឹងត្រូវប្រជែងជាមួយអ្នកចាំទី Keylor Navas សម្រាប់អាវលេខ១ និងតំណែងអ្នកចាំទីជម្រើសដំបូងរបស់អ្នកចាត់ការទូទៅលោក Mauricio Pochettino។ កាលពីរដូវកាលមុន Navas ជាជម្រើសដំបូង Sergio Rico ជាជម្រើសទី២។ 
 
សម្រាប់រដូវកាលថ្មីខាងមុខនេះ Donnarumma និង Navas សញ្ជាតិកូស្តារីកា ត្រូវបានគេមើលឃើញថាជាជម្រើសលេចធ្លោជាងគេ ក្នុងចំណោមអ្នកទីទាំង៩នាក់របស់ PSG។ អ្នកចាំទីទាំង៩រូបរបស់ PSG បច្ចុប្បន្នដែលជាចំនួនច្រើនបំផុតគួរឱ្យភ្ញាក់ផ្អើល រួមមាន Alphonse Areola, Sergio Rico, Alexandre Letellier, Denis Franchi, Lucas Lavallee, Garissone Innocent, Marcin Bulka, Keylor Navas និង Gianluigi Donnarumma។
 
យ៉ាងណាក៏ដោយ PSG អាចនឹងសល់អ្នកចាំទី៨នាក់នៅពេលឆាប់ៗនេះ ខណៈអ្នកចាំទីសញ្ជាតិបារាំង Alphonse Areola មានភាគរយខ្ពស់ក្នុងការផ្លាស់ទៅចូលរួមជាមួយ West Ham។ Areola ធ្លាប់ត្រូវបាន Fulham ខ្ចីជើងពេញមួយរដូវកាលមុន។
 
សរុបកីឡាករទាំងអស់របស់ក្រុមយក្សបារាំងនាពេលបច្ចុប្បន្នមានចំនួន៣១រូប ក្រោយការចូលរួមរបស់ Donnarumma, Georginio Wijnaldum, Sergio Ramos និង Achraf Hakimi សម្រាប់រដូវកាល ២០២២-១២នេះ៕
 

Tag:
 Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com