COVID-19
ជាតិ
ជប៉ុនផ្ដល់រថយន្តសង្គ្រោះ៣០គ្រឿងទៀតដល់កម្ពុជា ដើម្បីបន្តរួមចំណែកប្រឆាំងជំងឺកូវីដ-១៩
16, Jul 2021 , 8:55 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា
រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនប្រគល់រថយន្តគិលានសង្គ្រោះ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មី។ កន្លងមក រដ្ឋាភិបាល បានផ្តល់រថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដល់កម្ពុជារួចមកហើយ។ រថយន្តទាំង៣០គ្រឿង បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាល ជាច្រើនក្នុងសប្ដាហ៍នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។



សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា ជាការឆ្លើយតបនឹងការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្ដង់គ្រឿងបរិក្ខាវេជ្ជសាស្ត្រ ដូចជារថយន្តគិលានសង្គ្រោះចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ឧបករណ៍ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ គ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខាវេជ្ជសាស្រ្តជាច្រើនផ្សេងទៀត។

ជប៉ុន អះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់ឧបករណ៍ចាំបាច់ ដល់រាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាល ទើបនឹងបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩អាស្រ្តាហ្ស៊ីណេកាចំនួន១លានដូស ដល់កម្ពុជា៕

Tag:
 ជប៉ុន
  កូវីដ-១៩
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com