COVID-19
ជាតិ
កូវីដប្រចាំថ្ងៃ៖ ឆ្លង៨៣៦នាក់ ជា៩២៨នាក់ ស្លាប់២៤នាក់ រូប៖ AFP
× របាយការណ៍ប្រចាំថ្ងៃពីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៣៦នាក់ ព្យាបាលជាសះស្បើយចំនួន៩២៨នាក់ និង ស្លាប់ចំនួន២៤នាក់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨៣៦នាក់នោះ មានអ្នកធ្វើដំណើរពីបរទេស២៧៩នាក់ (ករណីនាំចូល) និង៥៥៧នាក់ទៀត គឺជាអ្នកឆ្លងក្នុងសហគមន៍។ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩សរុប៧៣០៥នាក់ ដែលកំពុងសម្រាកព្យាបាល ៥៧៩៥៥នាក់ បានជាសះស្បើយ និង ស្លាប់១០៧៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com