COVID-19
អន្តរជាតិ
ករណីវិជ្ជមានកូវីដ-១៩លើពិភពលោកឡើងដល់ជាង១៩១លាន ក្នុងនោះស្លាប់ជាង៤.១លាននាក់
19, Jul 2021 , 8:30 am        
រូបភាព
ប៉េរូ មានជាង២លានករណី ខណៈអ្នកស្លាប់មាន​ជាង១៩ម៉ឺននាក់ ហើយប្រទះកំពុងជួបបញ្ហាខ្វះបំពង់អុកស៊ីសែន។ រូបថត AP
ប៉េរូ មានជាង២លានករណី ខណៈអ្នកស្លាប់មាន​ជាង១៩ម៉ឺននាក់ ហើយប្រទះកំពុងជួបបញ្ហាខ្វះបំពង់អុកស៊ីសែន។ រូបថត AP
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា តួលេខអ្នកកើតកូវីដ-១៩ លើពិភពលោក ឡើងដល់ជាង១៩១លាននាក់ ក្នុងនោះស្លាប់ជាង៤.១លាននាក់ និងសះស្បើយជាង១៧៤លាននាក់។

 
សហរដ្ឋអាមេរិក មានអ្នកឆ្លងជិត៣៥លាននាក់ ឥណ្ឌាមានជាង៣១លាននាក់ និងប្រេស៊ីលជាង១៩លាននាក់។ រុស្ស៊ី និងបារាំង មានចំនួនឡើងជិតដល់៦លាននាក់ដូចគ្នា ខណៈតួកគី និងចក្រភពអង់គ្លេស ក្នុងខ្ទង់ប្រមាណ៥.៥លាននាក់ រៀងៗខ្លួន។
 
អាហ្សង់ទីន កូឡុំប៊ី អ៊ីតាលី និងអេស្ប៉ាញ មានជាង៤លាននាក់ តាមពីក្រោយដោយអាល្លឺម៉ង់ និងអ៊ីរ៉ង់ ដែលមានជាង៣លាននាក់។ រីឯបណ្តាប្រទេសដែលមានអ្នកឆ្លងជាង២លាននាក់មាន ប៉ូឡូញ ឥណ្ឌូណេស៊ី ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ។
 
ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលកំពុងមានករណីឆ្លងជាង១លាន ជាមួយហូឡង់ សាធារណរដ្ឋឆេក ស៊ីលី អ៊ីរ៉ាក់ កាណាដា បង់ក្លាដែស បែលហ្ស៊ិក ស៊ុយអែត និងរូម៉ានី ខណៈប៉ាគីស្ថាន ព័រទុយហ្គាល់ ម៉ាឡេស៊ី អ៊ីស្រាអែល ជប៉ុន និងហុងគ្រី ឈានជិតដល់១លានករណី។
 
ក្នុងចំណោមអ្នកស្លាប់ជាង៤.១លាននាក់ សហរដ្ឋអាមេរិក មានជាង៦២ម៉ឺននាក់ ប្រេស៊ីលជាង៥៤ម៉ឺននាក់ ឥណ្ឌាជាង៤១ម៉ឺននាក់ ម៉ិកស៊ិកជាង២៣ម៉ឺននាក់ ប៉េរូជាង១៩ម៉ឺននាក់ និងរុស្ស៊ីជាង១៤ម៉ឺននាក់។ 
 
ចក្រភពអង់គ្លេស និងអ៊ីតាលី មានអ្នកស្លាប់ជាង១២ម៉ឺននាក់ កូឡុំប៊ី និងបារាំង មានជាង១១ម៉ឺននាក់ រីឯអាហ្សង់ទីន មានជាង១០ម៉ឺននាក់៕  
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com