រថយន្ត
អន្តរជាតិ
ហ្វីលីពីនបន្តកម្ទេចរថយន្តទំនើបៗដែលបន្លំគេចពន្ធជាង២០គ្រឿងទៀត
19, Jul 2021 , 8:39 pm        
រូបភាព
ដោយ: ធីតា
ការិយាល័យគយហ្វីលីពីន (BOC) កាលពីពាក់កណ្តាលខែមិថុនា កន្លងមក បានបើកប្រតិបត្តិការកិនកម្ទេចរយន្តបន្លំគេចជាច្រើនគ្រឿងទៀត ដែលក្នុងនោះមានរថយន្តទំនើបៗ២១គ្រឿង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Observers។


McLaren 620R, Bentley 2007, Porsche 911, Hyundai Genesis និង Toyota Solara ជាដើម ស្ថិតក្នុងចំណោមរថយន្តទំនើបៗ២១គ្រឿង ដែលត្រូវបានកិនកម្ទេចនាកម្មវិធីនៅក្រុងម៉ានីល កាលពីថ្ងៃទី១៨ ខែមិថុនា។ 
 
បើតាម BOC នេះជាសារដ៏ធំមួយរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងយុទ្ធនាការប្រឆាំងការបន្លំពន្ធ ខណៈនៅថ្ងៃដដែល រថយន្ត Mitsubishi Jeeps ១៤គ្រឿង ក៏ត្រូវបានកិនកម្ទេចនៅក្នុងពិធីនាក្រុង Cagayan de Oro ផងដែរ។ រថយន្តទាំងនោះ ត្រូវបានរកឃើញក្នុងកុងតឺន័រ មកពីប្រទេសជប៉ុនកាលពីខែតុលា ឆ្នាំ២០១៨។
 

 
តាមរបាយការណ៍ រថយន្តទំនើបសរុប២១គ្រឿងដែលនាំចូលខុសច្បាស់ទៅកាន់ហ្វីលីពីនចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ត្រូវបានកិនកម្ទេច ហើយបើគិតជាតម្លៃសរុបមានចំនួន៥៨.៥៥លានប៉ឺសូ (ជាង១.២៥លានដុល្លារអាមេរិក)។
 
ចាប់តាំងពីឆ្នាំ២០១៨ មក ហ្វីលីពីន បានរៀបចំពិធីកិនកម្ទេចរថយន្តគេចពន្ធជាបន្តបន្ទាប់ ដោយលោកប្រធានាធិបតីហ្វីលីពីន អះអាងថា ប្រតិបត្តិការនេះ នឹងធ្វើឲ្យជនល្មើសកាន់តែរៀងចាល និងខ្លាចរអារ ជាពិសេសការលុបបំបាត់អំពើពុករលួយ៕










 

© រក្សាសិទ្ធិដោយ thmeythmey.com