COVID-19
ជាតិ
កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ៦លាននាក់ហើយ
× អ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មានចំនួន ៦លាននាក់ ដែលស្មើរនឹង៦០ភាគរយនៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាល។ អ្នកស្រី ផេង សឿន ជាមនុស្សទី៦លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងបានទទួលប្រាក់លើកទឹកចិត្តពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៦លានរៀល។ នេះបើតាមសម្ដេច ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ។
គិតត្រឹមថ្ងៃទី១៨ អ្នកចាក់វាំក់សាំងលើកទី១ មានចំនួន ៥,៩១២,៥៤៥នាក់។ ចំណែក អ្នកចាក់បានទាំង២លើកមានចំនួន ៤,១៣១,០៥៧នាក់។
កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦៧៩៧១នាក់ ក្នុងនោះ ៦៥២៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦០០១៧នាក់ និងស្លាប់សរុប ១១២៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com