អត្ថបទពាណិជ្ជកម្ម
BizAdvisor នៅតែបន្តឈានមុខគេក្នុងការបញ្ចេញកំណែទម្រង់ថ្មីទៅលើកម្មវិធីរបស់ខ្លួន
20, Jul 2021 , 2:44 pm        
រូបភាព
BizAdvisor នៅតែបន្តឈានមុខគេក្នុងការបញ្ចេញកំណែទម្រង់ថ្មីទៅលើកម្មវិធីរបស់ខ្លួន
 
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BizAdvisor ទើបតែបានបញ្ចេញទៅលើកំណែទម្រង់ថ្មីមួយ នៅក្នុងកម្មវិធី EASY ACCOUNTING SOFTWARE សម្រាប់ជំនាន់ (version) 8.1.1។ វាគឺជាឆ្នាំទី៨ ដែលកម្មវិធីគ្រប់គ្រងអាជីវកម្មមួយនេះ បានដាក់ឱ្យដំណើរការ។ ជារៀងរាល់ឆ្នាំ កម្មវិធីEASY ACCOUNTING SOFTWARE ត្រូវបានបញ្ចេញកំណែទម្រង់ជំនាន់ថ្មីរហូត ទៅដល់បីដង ដែលពីមួយជំនាន់ទៅមួយជំនាន់ EASY ACCOUNTING SOFTWARE តែងតែពាំនាំទៅលើមុខងារថ្មី ហើយក៏មានការកែប្រែមុខងារដែលមានស្រាប់ឱ្យដំណើរការរឹតតែល្អប្រសើរជាងមុនផងដែរ។ 
 
នៅក្នុងយុគសម័យ4.0 ពិភពលោក មានការវិវត្តន៍ទៅមុខងារយ៉ាងរហ័ស ការគ្រប់គ្រងអាជីវកម្ម ក៏មានការផ្លាស់ប្ដូរយ៉ាងច្រើន ពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នា។ ដោយអាជីវកម្មស្ទើរតែទាំងអស់ បានធ្វើការផ្លាស់ប្ដូរការគ្រប់គ្រង ពីការកត់ត្រានៅក្នុងបញ្ជីដោយដៃ មកជំនួសដោយការគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ តាមបែបឌីជីថល (Software)។ ហើយកម្មវិធីគ្រប់គ្រងតាមបែបឌីធីថល ក៏មានការវិវត្ត ពីមួយជំនាន់ទៅមួយជំនាន់កាន់តែលឿន ដែលធ្វើឱ្យវាកាន់តែល្អប្រសើរ ដោយអាចជួយសម្រួលភាពស្មុគស្មាញ នៅក្នុងអាជីវកម្មនីមួយៗ ឱ្យរឹតតែមានភាពងាយស្រួលជាងមុន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ 
 



សម្រាប់ជំនាន់ (version) 8.1.1 កម្មវិធី EASY ACCOUTING SOFTWARE បានបន្ថែម និងកែប្រែមុខងារធំៗ រហូតដល់១០ចំណុចផ្សេងគ្នា ដែលនៅក្នុងនោះ មានផ្នែកមួយបានផ្ដោតសំខាន់ ទៅលើការប្រើប្រាស់នៅលើ MOBILE APP ដោយសារក្រុមហ៊ុន BizAdvisor បានសង្កេតឃើញពីកំណើន នៃការប្រើប្រាស់នៅលើ SMART PHONE មានការកើនឡើងជាលំដាប់ ដោយលោកអ្នកអាចប្រើប្រាស់គ្រប់មុខងារទាំងអស់ ដូចនឹងការប្រើប្រាស់ជាមួយ Computer ឬក៏ Laptop ផងដែរ។ លោកអ្នក អាចតាមដាន និងវិភាគលើរបាយការណ៍ រហូតដល់លើស ១៥០របាយការណ៍ផ្សេងគ្នា នៅលើទូរស័ព្ទដៃរបស់អ្នក។ EASY ACCOUTING SOFTWARE ក៏មាន មុខងារពិសេសថ្មីមួយទៀត សម្រាប់អាជីវកម្មដែលទិញទំនិញពីក្រៅប្រទេស ដែលពួកគាត់តែងជួបបញ្ហាស្មុគស្មាញ ឬពិបាកក្នុងការគណនា ថ្លៃដើមទំនិញពិតប្រាកដ ដោយការទិញទំនិញចូលពីរូបបិយវត្ថុក្រៅប្រទេស បូកផ្សំនឹងការចំណាយថ្លៃដើមបន្ថែម ដូចជាការដឹកជញ្ជូន ការបង់ពន្ធនាំចូល និងការចំណាយផ្សេងៗទៀតជាច្រើន ដែលនៅក្នុងជំនាន់ 8.1.1 EASY ACCOUNTING SOFTWARE បន្ថែមទៅលើមុខងារថ្មីមួយ ដែលហៅថា PURCHASE ADDITIONAL COST។ មុខងារនេះ នឹងគណនាថ្លៃដើមបន្ថែមជូនលោកអ្នក ដោយស្វ័យប្រវត្តិ។  នៅក្នុងជំនាន់ថ្មីនេះ ក៏មានមុខងារជាច្រើនដទៃ ដែលបានបញ្ចេញដាក់ឱ្យប្រើប្រាស់ សម្រាប់ជួយសម្រួល ក្នុងការគ្រប់គ្រងអាជីវកម្មឱ្យរឹតតែងាយស្រួលជាងមុនផងដែរ ។ លោកអ្នក អាចស្វែងយល់លម្អិតបន្ថែម ទៅលើមុខងារថ្មីទាំងអស់នោះ នៅក្នុង link ខាងក្រោម:
 
មកដល់ជំនាន់ 8.1.1 កម្មវិធី EASY ACCOUTING SOFTWARE បានក្លាយជាកម្មវីធីគ្រប់គ្រងអាជីវកម្ម តាមបែបឌីជីថលឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលបានជួយអាជីវកម្ម លើសពី៨០០ប្រភេទផ្សេងគ្នា ឱ្យទទួលបានភាពជោគជ័យ។ អាជីវកម្មទាំងនោះ មានដូចជា អាជីវកម្មលក់រាយ(Retail Shop) អាជីវកម្មបោះដុំ(Distribution) អាជីវកម្មដែលជាចង្វាក់ផលិតកម្ម (Production) និងអាជីវកម្មជាលក្ខណគម្រោង(Projection) ដែលអាជីវកម្មនោះមានដូចជា Super Market, Baby Store, Mini Mart, Cosmetic store, បោះដុំភេសជ្ជៈ, ចែកចាយផលិតផលផ្ដាច់មុខ និងអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត។ ហើយអ្វីដែលពិសេសជាងគេបំផុត EASY ACCOUTING SOFTWARE គឺជាកម្មគ្រប់គ្រងតែមួយគត់ដែលអាចគ្រប់គ្រងអាជីវកម្មជាលក្ខណៈ Franchise នៅក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះកម្មវិធី EASY ACCOUTING SOFTWARE ត្រូវដាក់ឱ្យដំណើរការ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេ CLOUD TECHNOLOGY ដែលបច្ចេកវិទ្យាមួយនេះ អាចឱ្យលោកអ្នក គ្រប់គ្រងអាជីវកម្មរបស់ខ្លួន បានគ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ SMART DEVICE ទាំងអស់។ លោកអ្នកអាចគ្រប់គ្រង និងតាមដានអាជីវកម្មរបស់អ្នក ទោះបីជាអ្នកមិនបាននៅទីតាំងអាជីវកម្មរបស់អ្នកដោយផ្ទាល់ក៏ដោយ ហើយអាចដំណើរការ២៤ម៉ោង លើ២៤ម៉ោង ទោះបីជាស្ថិតនៅពេលវេលា ដែលអាជីវកម្មរបស់អ្នកផ្អាកដំណើរការ ហើយលោកអ្នក ក៏អាចប្រើប្រាស់កម្មវិធី EASY ACCOUNTING SOFTWARE បានគ្រប់ SMART DEVICE ទាំង កុំព្យូទ័រ ថេបប្លេត និងស្មាតហ្វូនផងដែរ។ 
 
ប្រសិនបើលើកអ្នក ចង់ទទួលបានការប្រីក្សាអាជីវកម្ម ទៅលើការគ្រប់គ្រងតាមបែបឌីជីថលថ្មីនេះ ឬក៏ចង់ទទួលពីព័ត៌មានបន្ថែម លោអ្នកអាចទាក់ទងមកក្រុមការងារប្រឹក្សាយោបល់ របស់ក្រុមហ៊ុន BizAdviosr តាមរយៈ
- Telelphone : 015 661 661 / 078 661 661
- Telegram : 015 661 661
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com