ជាតិ
សង្គមជាតិ
ក្រសួងគ្រោងដាក់ដំណើរការ App ថ្មីមួយនៅឆ្នាំ២០២២ ដើម្បីដកពិន្ទុលើបណ្ណបើកបរ ពីអ្នកល្មើសច្បាប់
21, Jul 2021 , 11:44 am        
រូបភាព
ទិដ្ឋភាពពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះស្រាយចំពោះការឃាត់រថយន្តដែលដឹកលើសទម្ងន់របស់ពួកគាត់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (Thmey Thmey)
ទិដ្ឋភាពពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះស្រាយចំពោះការឃាត់រថយន្តដែលដឹកលើសទម្ងន់របស់ពួកគាត់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (Thmey Thmey)
ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងដាក់ដំណើរការ App ថ្មីមួយ សម្រាប់ដកពិន្ទុពីបណ្ណបើកបរអ្នកល្មើសច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងឲ្យពលរដ្ឋកាន់តែគោរពច្បាប់ជាងមុន។ ក្រសួងមានគម្រោងដាក់ឲ្យដំណើរការកម្មវិធីនេះ នៅដើមឆ្នាំ២០២២។



លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងនឹងផ្សព្វផ្សាយឲ្យមន្រី្តនគរបាល និងពលរដ្ឋយល់ដឹងពីលក្ខខណ្ឌប្រើប្រាស់ Appថ្មីនេះ ក្រោយសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិនិត្យរួច។ 
ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ នៃមណ្ឌលផ្ដល់សេវាសាធារណៈ និងដឹកជញ្ជូនក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ នៅខេត្តសៀមរាបថ្ងៃទី២១ កក្កដានេះ រដ្ឋមន្រី្តសាធារណការ បានពន្យល់យ៉ាងដូច្នេះថា៖ «ច្បាប់យើងចែងថា ៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន អ្នករំលោភច្បាប់ចរាចរណ៍ត្រូវផាកពិន័យ ហើយត្រូវដកពិន្ទុ។ យើងមានបណ្ណបើកបរដែលគេឲ្យពិន្ទុចំនួន១២។ ប៉ុន្តែបើបើកលើសល្បឿនកំណត់ គេនឹងដកប៉ុន្មានពិន្ទុតាមហ្នឹងទៅ, ជិះឡានអត់ពាក់ខ្សែក្រវាត់ផាកហើយដកពិន្ទុទៀត។ ដូច្នេះ ក្រសួងនិងនគរបាលជាតិយើងសហការគ្នាល្អណាស់ ដោយបានធ្វើAppដ៏ល្អមួយនេះឡើង»។ 
 
ការបង្កើតកម្មវិធីនេះ ដើម្បីឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការធ្វើបែបនេះ ដោយសារកត់សម្គាល់ឃើញថា កម្ពុជាខាតបង់ជាង៣៥០លានដុល្លារ ព្រោះបញ្ហាចរាចរណ៍ ។ ក្នុងនោះពលរដ្ឋបាត់បងជីវិត ខូតខាតទ្រព្យសម្បត្តិរដ្ឋ-ឯកជន បង់ថ្លៃពេទ្យ និងអត់បានបំពេញការងារជាដើម។ នេះបើតាមលើកឡើងរបស់រដ្ឋមន្រី្តក្រសួងសាធារណការ៕ 
 
 

Tag:
 សង្គម
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com