ជាតិ
សង្គមជាតិ
ស្លាប់ម្នាក់និងរងរបួស៦នាក់ ក្នុងហេតុការណ៍ឆេះទូកដឹកបន្លែនៅកោះរ៉ុង
21, Jul 2021 , 3:15 pm        
រូបភាព
សកម្មភាពក្រុមជួយសង្គ្រោះ បានទៅជួយសង្គ្រោះជនរងគ្រោះលើផ្ទៃសមុទ្រជិតកោះរ៉ុង បន្ទាប់ពីទូកដឹកបន្លែដែលពួកគេជិះ បានឆេះ។
សកម្មភាពក្រុមជួយសង្គ្រោះ បានទៅជួយសង្គ្រោះជនរងគ្រោះលើផ្ទៃសមុទ្រជិតកោះរ៉ុង បន្ទាប់ពីទូកដឹកបន្លែដែលពួកគេជិះ បានឆេះ។
ភ្នំពេញ៖ ទូកដឹកបន្លែមួយគ្រឿងបានឆេះ បណ្ដាលស្លាប់មនុស្សម្នាក់ និងរងរបួស៦នាក់ នៅកោះរ៉ុង ខេត្តព្រះសីហនុ។ ទូកនេះឆេះ ដោយសារ ធ្លាយទុយោប្រេងប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូក។



លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ទូកដឹកបន្លែនេះ ឆេះនៅព្រឹកថ្ងៃទី២១កក្កដា ស្ថិតនៅផែសហគមន៍ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ លោក បន្តថា ទូកដឹកបន្លែនេះ មានមនុស្ស១១នាក់ ក្នុងនោះមានអ្នកស្លាប់ម្នាក់។

លោក មានប្រសាសន៍ថា៖«ទូកធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូកបណ្តាលឲ្យភ្លើងឆាបឆេះ ហើយក៏លិចតែម្តង»។ លោក បន្ថែមថា ស្រ្តីម្នាក់ដែលស្លាប់មានឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំ។ ចំណែក១០នាក់ផ្សេងទៀត ត្រូវបានកម្លាំងអាជ្ញាធរជួយសង្គ្រោះទាន់ពេល។ យ៉ាងណាក៏ដោយ ក្នុងចំណោម១០នាក់នេះ មាន៦នាក់រងរបួស៕


អ្នកជួយសង្គ្រោះ ហែលទៅជួយបុរស ដែលកំពុងបីទារកលើផ្ទៃសមុទ្រ។ បុរស និងទារកនោះ ត្រូវបានជួយសង្គ្រោះជោគជ័យ។ 


រូបភាពទូកដឹកបន្លែដែលឆេះ ត្រូវបានថតពីទូតមួយទៀត។





Tag:
 ឆេះទូក
© រក្សាសិទ្ធិដោយ thmeythmey.com