ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធដារ បានជាង១,៥០០លានដុល្លារ ធ្លាក់ចុះ១០ភាគរយ នៅឆមាសទី១
21, Jul 2021 , 8:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៦,០១៣.២០ពាន់លានរៀល ដែលសមាមាត្រនឹង ១,៥១៥.៩០លានដុល្លារ។ តួលេខនេះ គឺបានធ្លាក់ចុះ១០,៦០ភាគរយ បើធៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ២០២០។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី២០កក្កដា ឆ្នាំ២០២១ ចំណូលពន្ធជាង១,៥០០លានដុលា្លរនេះ ស្មើនឹង៦៧,៥៨ភាគរយ នៃផែនការច្បាប់កំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។  ដោយឡែក ចាប់ពីថ្ងៃទី១ដល់២០កក្កដាមកនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានសរុប៣០១.០១ពាន់លានរៀល (ប្រមាណជា ៧៤.៣២លានដុល្លារអាមេរិក)។
 
ភាពអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមាន មកលើការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករយ៉ាងខ្លាំង។ នេះជាការជាលើកឡើងរបស់លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
 
លោក វិបុល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ អគ្គនាយកដ្ឋានពន្ធដារ  បានដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងបច្ចេកវិទ្យាព័ត៌មាន ដែលទើបបង្កើតជាបន្តបន្ទាប់ សម្រាប់អនុវត្តប្រកបដោយបុរេសកម្ម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ៕
 
 

Tag:
 ពន្ធាដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com