ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស (U-23) ក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ ឆ្នាំ២០២០ ចាប់ផ្តើមជំនួបដំបូងនាថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីការប្រកួតផ្នែកនារី។ ជំនួបប្រព្រឹត្តទៅនៅទីលានចំនួន៤ផ្សេងគ្នា ដោយក្នុង១ទីលានមាន២ប្រកួត។
អេហ្ស៊ីប ត្រូវប្រកួតបើកឆាកជាមួយអេស្ប៉ាញ ម្ចាស់មេដាយមាសឆ្នាំ១៩៩២ នៅកីឡដ្ឋាន Sapporo Dome មុនជំនួបរវាង ម្ចាស់ជើងមេដាយមាស២សម័យកាល អាហ្សង់ទីន និងអូស្ត្រាលី។
នៅ Ibaraki Kashima Stadium នូវែលសេឡង់ ត្រូវជួបកូរ៉េខាងត្បូង (មេដាយសំរឹទ្ធឆ្នាំ២០១២) មុនការប៉ះគ្នារវាងហុងឌូរ៉ាស់ និងរូម៉ានី។
រីឯ Tokyo Stadium ទទួលជំនួបរវាងម៉ិកស៊ិក (មេដាយមាសឆ្នាំ២០១២) និងបារាំង (មេដាយមាសឆ្នាំ១៩៨៤) មុនការតទល់គ្នារវាង ម្ចាស់ផ្ទះជប៉ុន (មេដាយសំរឹទ្ធឆ្នាំ១៩៦៨) និងអាហ្រ្វិកខាងត្បូង។
ចំណែក International Stadium Yokohama ឯណោះវិញ កូដឌីវ័រ ប៉ះ អារ៉ាប៊ីសាអូឌីត មុនពេលដែលគូប្រជែងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៦ ប្រេស៊ីល និងអាល្លឺម៉ង់ ត្រូវតទល់គ្នា។ កាលពី៥ឆ្នាំមុន ប្រេស៊ីលដែលជាម្ចាស់ផ្ទះ បានយកឈ្នះអាល្លឺម៉ង់ដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ។
កម្មវិធីប្រកួត៖
ពូល A
-ម៉ោង៣៖ ម៉ិកស៊ិក ប៉ះ បារាំង
-ម៉ោង៦៖ ជប៉ុន ប៉ះ អាហ្វ្រិកខាងត្បូង
ពូល B
-ម៉ោង៣៖ នូវែលសេឡង់ ប៉ះ កូរ៉េខាងត្បូង
-ម៉ោង៦៖ ហុងឌូរ៉ាស ប៉ះ រូម៉ានី
ពូល C
-ម៉ោង២:៣០៖ អេហ្ស៊ីប ប៉ះ អេស្ប៉ាញ
-ម៉ោង៥:៣០៖ អាហ្សង់ទីន ប៉ះ អូស្ត្រាលី
ពូល D
-ម៉ោង៣:៣០៖ កូតឌីវ័រ ប៉ះ អារ៉ាប៊ីសាអូឌីត
-ម៉ោង៦:៣០៖ ប្រេស៊ីល ប៉ះ អាល្លឺម៉ង់៕