COVID-19
ជាតិ
កូវីដ-១៩ នៅ៦ខេត្ត៖ មានករណីឆ្លងសរុបជាង៤៤០នាក់ និងស្លាប់​១០នាក់
22, Jul 2021 , 3:00 pm        
រូបភាព
ខេត្តឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រៃវែង កំពត កំពង់ធំ បានបញ្ចេញតួលេខអ្នកវិជ្ជ​មាន​កូវីដ-១៩ នៅក្នុងថ្ងៃទី២១ ខែកក្កដា។ នៅខេត្តទាំង៦នេះ មានករណីឆ្លងសរុប៤៤២នាក់ ជាសះស្បើយ២៦១នាក់ និងអ្នកស្លាប់មាន១០នាក់។ ខេត្តកំពត និងព្រៃវែង មានអ្នកស្លាប់៣នាក់រៀងខ្លួន ខណៈសៀមរាបមាន២នាក់។ ខេត្តឧត្តរមានជ័យ និងបាត់ដំបង មានអ្នកស្លាប់១នាក់រៀងៗខ្លួន។

 
ឧត្តរមានជ័យ ៖ មាន១៤០ករណីទៀត ជា៣៦នាក់ ស្លាប់១នាក់
 
មនុស្ស ១៤០នាក់បន្ថែមតេស្តវិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក។  បើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ អ្នកដែលបានស្លាប់ គឺជាស្ត្រី​វ័យ៥០ឆ្នាំ រស់នៅភូមិកោះស្លា ឃុំព្រៃលាវ ស្រុកឈូក ខេត្តកំពត​។ គិតត្រឹមថ្ងៃទី២១ ​កក្កដា ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ-១៩ ចំនួន ៣​២៩៣ករណី ក្នុងនោះ៣​០៦១នាក់ ករណីនាំចូល។ អ្នកដែលជា​សះស្បើយមានចំនួន ៥៨៩នាក់, ស្លាប់ ៧នាក់ និង២,៦៩៧នាក់ទៀតកំពុងសម្រាកព្យាបាល។
 
សៀមរាប៖ មាន៩៧នាក់ ភាគច្រើននាំចូលពីថៃ, ជាសះស្បើយ១១៣នាក់ និងស្លាប់២នាក់
 
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន៩៧នាក់ទៀត ក្នុងនោះប្រមាណ៦០នាក់ ជាករណីនាំចូលពីប្រទេសថៃ។ ​មានអ្នកជំងឺ ចំនួន១១៣នាក់បន្ថែមបានជាសះស្បើយ ខណៈ ករណីស្លាប់មាន២នាក់ទៀតដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកពួក, ស្រុកវ៉ារិន និងមានអ្នកកំពង់ធំដែរ។ ចំណែកពលករខ្មែរដែលត្រឡប់មកពីថៃហើយមានវិជ្ជមាន ក៏មានអ្នកខេត្តសៀមរាបមួយចំនួនដែរ ហើយក្រៅពីនេះ មានអ្នក​ខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រៃវែង តាកែវ ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ កំពត និងខេត្តក្រចេះ ។
 
តាមរដ្ឋបាលខេត្ត ករណីស្លាប់ទី១ គឺជាស្ត្រីវ័យ៥៦ឆ្នាំ រស់នៅភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង  និងម្នាក់ទៀតជាស្ត្រីវ័យ​៥៦ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់
 
គិតត្រឹមថ្ងៃទី២១ ខែកក្កដា ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន៣៤២០នាក់ ដោយ១៦០៩នាក់ បាន​ជាសះស្បើយចំនួន, ស្លាប់៣៣នាក់ និង១៧៧៨នាក់ទៀតកំពុងសម្រាកព្យាបាល។
 
បាត់ដំបង៖ ឆ្លងថ្មី ៦៨នាក់ ជា៧៣នាក់ និងស្លាប់១នាក់
 
អ្នកជំងឺ ៧៣នាក់ទៀតបានជាសះស្បើយ ពីកូវីដ-១៩  ខណៈអ្នកឆ្លងថ្មីមាន ៦៨នាក់។ អ្នកស្លាប់ដោយសារជំងឺក៏កាចសាហាវនេះនៅខេត្តបាត់ដំបង មាន១នាក់បន្ថែមដែរ។ បច្ចុប្បន្ន ខេត្តបាត់ដំបងមានអ្នកកើតជំងឺកូវីដ-១៩ សរុប ២១៥៨នាក់ ក្នុងនោះ១២០៣នាក់ បានជាសះស្បើយ, ស្លាប់២៣នាក់  និងកំពុងសម្រាកព្យាបាលចំនួន ៩៣២នាក់។
 
ព្រៃវែង៖ រកឃើញ៤៨នាក់ ជា១១៤នាក់ និង៣នាក់ស្លាប់
 
អ្នកជំងឺចំនួន ១១៤នាក់បានជាសះស្បើយ ខណៈវិជ្ជមានកូវីដ-១៩ថ្មី មានចំនួន ៤៨នាក់។ អ្នកស្លាប់មាន៣នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកដែលទើបរកឃើញមានពលរដ្ឋដែលរស់នៅក្រុងព្រៃវែង, ស្រុកស្វាយអន្ទរ,​ ស្រុកព្រះសេ្ដច, ស្រុកបាភ្នំ, ​ស្រុកពាមជរ, ស្រុកពាមរក៍, ស្រុកកំចាយមារ, ស្រុកមេសាង, ស្រុកពារាំង, ស្រុកកញ្ជ្រៀច, ​ស្រុកស៊ីធរកណ្ដាល និងស្រុកកំពង់ត្របែក។ អ្នកវិជ្ជមានម្នាក់ជាអ្នកខេត្តកណ្តាល។
 
​ចំណែកអ្នកដែលស្លាប់ទាំង៣នាក់ មានម្នាក់ជាបុរសវ័យ ៥២ឆ្នាំ ជាពលរដ្ឋរស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ស្ត្រីវ័យ ៦៩ឆ្នាំ រស់នៅភូមិចចកទី២ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ករណីទី៣ជាបុរសវ័យ ៧៥ឆ្នាំរស់នៅភូមិទ័ពសេ្ដច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
បច្ចុប្បន្នខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ ចំនួន៣៤៤០នាក់ ក្នុងនោះ២០៤៦នាក់បានជាសះស្បើយ ៥៦នាក់ស្លាប់ និងកំពុងសម្រាកព្យាបាលចំនួន១៣៣៨នាក់។
 
កំពត៖ មាន៤៥ករណីបន្ថែម និងស្លាប់​៣នាក់ទៀត
 
ខេត្តកំពតបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ទៀត ខណៈអ្នកស្លាប់មាន៣នាក់បន្ថែ។ ក្នុងចំណោមអ្នកដែលទើបរកឃើញ គឺមានពលរដ្ឋដែលរស់នៅក្រុងកំពត, ស្រុកកំពង់ត្រាច, ស្រុកឈូក, ស្រុកដងទង់ និងស្រុកអង្គរជ័យ។ អ្នកវិជ្ជមានមួយចំនួនទៀតជាអ្នកខេត្តតាកែវ ព្រះសីហនុ និងកំពង់ស្ពឺ។
 
ចំពោះករណីស្លាប់ គឺជាបុរសវ័យ ៦៦ឆ្នាំ រស់នៅភូមិ៣ សង្កាត់លេខ១២ ក្រុងព្រះសីហនុ។ ម្នាក់ទៀតជាស្ត្រីវ័យ៧៦ឆ្នាំ រស់នៅភូមិឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត។ ចំណែកករណីទី៣ គឺជាស្ត្រីវ័យ ៦៣ឆ្នាំ​រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
មកទល់ពេលនេះ ខេត្តកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៧៦០នាក់ ក្នុងនោះ២០៨៩នាក់ បានជាសះស្បើយ ស្លាប់៣៧នាក់ និងអ្នកជំងឺចំនួន៦៣៤នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
កំពង់ធំ៖ មាន៤៤នាក់ និង២៥នាក់ជាសះស្បើយ
 
មនុស្សចំនួន ៤៤នាក់ទៀត បានឆ្លងកូវីដ-១៩ និងមានអ្នកជំងឺ២៥នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកដែលទើបឆ្លងនោះ មានពលរដ្ឋរស់នៅក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ ស្រុកប្រាសាទបាល្ល័ង្គ និងស្រុកសន្ទុក។ បច្ចុប្បន្ន ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៥៣៣នាក់ ក្នុងនោះ១០២៥នាក់ បានជាសះស្បើយ ៣១នាក់ស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៧៧នាក់។
 
សរុបទូទាំងប្រទេស៖ ឆ្លងថ្មី៨១១នាក់ ជា​សះស្បើយ ៧៩៨​នាក់​ និង​ស្លាប់​២០នាក់​​
 
មនុស្ស​ចំនួន ៨១១នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ៣០០​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៧៩៨​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន២០នាក់​ទៀត​។ នេះ​​បើ​តាម​​ សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ​។ មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៧០ ៤១៩​នាក់ ក្នុងនោះ អ្នកជា​សះស្បើយ​មាន ៦២៥៧៧​នាក់ និង​ស្លាប់​សរុប ១១៨៨​នាក់​៕ 
 

Tag:
 សៀមរាប
 បាត់ដំបង
 ព្រៃវែង
 កំពត ​
© រក្សាសិទ្ធិដោយ thmeythmey.com