COVID-19
ជាតិ
កោះកុងមាន៧០នាក់ទៀត ខណៈត្បូងឃ្មុំ និងកំពង់ចាមសុទ្ធតែមានករណីស្លាប់
22, Jul 2021 , 4:59 pm        
រូបភាព
ខេត្តកោះកុង ​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧០នាក់បន្ថែមទៀត កាលពីថ្ងៃទី២១ ខែកក្កដា ខណៈខេត្តត្បូងឃ្មុំ មាន៥៦នាក់ដែរ និងមានស្លាប់១ករណី។ ខេត្តកំពង់ចាម ក៏មានអ្នកជំងឺម្នាក់បានស្លាប់ដែរ ហើយអ្នកឆ្លងថ្មីមាន ៤៣នាក់។ ខេត្តកំពង់ឆ្នាំង ក៏រកឃើញអ្នកឆ្លង៤៦នាក់ទៀតដែរ ខណៈខេត្តក្រចេះ ព្រះវិហារ និងស្ទឹងត្រែង មានសរុប១៦ករណីថ្មី។

 
កោះកុង៖ រកឃើញ៧០នាក់ និងជាសះស្បើយ៦២នាក់
 
ពលរដ្ឋចំនួន៧០នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកជំងឺចំនួន៦២នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកដែលទើបរកឃើញ មាន២៨នាក់ជាពលរដ្ឋរស់នៅសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ២៤នាក់ជាពលរដ្ឋឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។ ១៣នាក់ជាពលរដ្ឋនៅឃុំកោះស្តេច ស្រុកគិរីសាគរ។ ៣នាក់នៅឃុំអណ្តូងទឹក និងឃុំថ្មស ស្រុកបូទុមសាគរ, ១នាក់ទៀត ជាពលរដ្ឋឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និង១នាក់ទៀត មានអាសយដ្ឋាននៅឃុំស្តេចគង់ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។  
 
ត្បូងឃ្មុំ៖ មាន៥៦នាក់ ជា​២៧នាក់ និង១នាក់ស្លាប់​
 
មនុស្សចមនួន ៥៦នាក់បានឆ្លងកូវីដ-១៩ និង២៧នាក់បានជាសះស្បើយ ខណៈ១នាក់ទៀតបានស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនេះ មានពលរដ្ឋដែលរស់នៅក្រុងសួង, ស្រុកក្រូចឆ្មារ, ស្រុកត្បូងឃ្មុំ, ស្រុកមេមត់,ស្រុកអូររាំងឪ, ស្រុកតំបែរ និងស្រុកពញាក្រែក។  
​ 
កំពង់ឆ្នាំង៖ មាន៤៦នាក់ទៀត និង៤០នាក់ជាសះស្បើយ 
 
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញពលរដ្ឋចំនួន ៤៦នាក់ទៀត បានឆ្លងកូវីដ-១៩ ខណៈដែលអ្នកជំងឺចំនួន ៤០នាក់បន្ថែមបានជាសះស្បើយ។ អ្នកវិជ្ជមានដែលទើបរកឃើញនោះ មាន១៣នាក់ជាអ្នករស់នៅក្រុងកំពង់ឆ្នាំង, ៧នាក់នៅស្រុកជលគិរី, ១៧នាក់នៅស្រុកទឹកផុស, ៨នាក់នៅស្រុកកំពង់លែង និង១នាក់ទៀតនៅស្រុកកំពង់លែង។ 
កំពង់ចាម៖ មាន៤៣នាក់ទៀត ជា៤៤នាក់ និងស្លាប់១នាក់
មនុស្សចំនួន ៤៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកជំងឺចំនួនចំនួន៤៤នាក់បានជាសះស្បើយ និង១នាក់បានស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញ មានពលរដ្ឋនៅក្រុងកំពង់ចាម, ស្រុកជើងព្រៃ, ស្រុកកំពង់សៀម, ស្រុកបាធាយ, ស្រុកកងមាស, ស្រុកព្រៃឈរ, ស្រុកចំការលើ, ស្រុកស្រីសន្ធរ, ស្រុកស្ទឹងត្រង់ និងអ្នកស្រុកកោះសូទិន។ អ្នកវិជ្ជមាន៥នាក់ទៀត ជាអ្នកមកពីខេត្តត្បូងឃ្មុំ។ 
 
ចំពោះករណីស្លាប់ គឺជាស្ត្រីវ័យ ៦០ឆ្នាំ រស់នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់់់់ចាម។ បច្ចុប្បន្ន អ្នកជំងឺដែលបានជាសះស្បើយសរុបមានចំនួន ២៥១៦នាក់ ខណៈអ្នកជាសរុបមានចំនួន៧៩៩នាក់។ 
 
ព្រះវិហារ៖ ឆ្លងថ្មី៩នាក់ទៀត និងជាសះស្បើយ៩នាក់
 
ខេត្តព្រះវិហារមានអ្នកឆ្លងកូវីដ-១៩ ចំនួន៩នាក់បន្ថែមក្នុងនោះមាន៤នាក់ជាទារក និងកុមារ​​ ខណៈអ្នកជំងឺ៩នាក់ បានជាសះស្បើយ​។ ក្នុងចំណោមអ្នកដែលមានវិជ្ជមានកូវីដ-១៩ទាំងនោះ មាន៨នាក់ជាពលរដ្ឋរស់នៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។  អ្នកឆ្លងម្នាក់ទៀត រស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 
 
មកទល់បច្ចុប្បន្ន ខេត្តព្រះវិហារ មានអ្នកកើតកូវីដ-១៩ ចំនួន៣៩២នាក់ ក្នុងនោះ ១៩៤នាក់បាន​សះស្បើយចំនួន១៩៤នាក់, ១នាក់ស្លាប់ និងអ្នកជំងឺ១៩៧នាក់ទៀតកំពុងសម្រាកព្យាបាល។
ក្រចេះ៖ ឆ្លងថ្មី៦នាក់ និង៨នាក់បានជាស្បើយ
 
អ្នកជំងឺចំនួន៨នាក់បន្ថែមបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមាន៦នាក់ ដោយក្នុងនោះមាន២នាក់ជាកុមារ។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនេះ មាន៤នាក់ជាពលរដ្ឋរស់នៅសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ អ្នកឆ្លង២នាក់ទៀត រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ គិតត្រឹមថ្ងៃទី២១ កក្កដា ខេត្តក្រចេះ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប២៤៦នាក់ ក្នុងនោះ១៤៦នាក់ បានជាសះស្បើយ ស្លាប់៥នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៩៥នាក់។ 
 
ស្ទឹងត្រែង៖ មាន១ករណីជាបុរសវ័យ ២៧ឆ្នាំ
 
អ្នកវិជ្ជមានម្នាក់នៅខេត្តស្ទឹងត្រែងនេះ ជាបុរសវ័យ ២៧ឆ្នាំ រស់នៅភូមិខាំផាន់ សង្កាត់សាម​គ្គី ក្រុងស្ទឹងត្រែង។ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៥៩នាក់ ក្នុងនោះ៣៣៩នាក់បានជាសះស្បើយ,​១នាក់ស្លាប់ និង១១៩នាក់ទៀតកំពុងបន្តការព្យាបាល។ 

បន្ទាយមានជ័យ​៖ មាន​៧៧​នាក់​ទៀត និង​ជា​១៥៧​នាក់​
 
​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី​មាន​៧៧​នាក់​បន្ថែម កាលពី​ថ្ងៃទី​២១ ខែកក្កដា ខណៈ​អ្នកជា​សះស្បើយ មាន​ចំនួន​១៥៧​នាក់​។ នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ ក៏មាន​អ្នក​សះស្បើយ ១៤៦​នាក់​បន្ថែមទៀត​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ​។​
 
​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៧៧​នាក់​នោះ មាន​១២​នាក់​ជា​កុមារ​។ អ្នក​ដែល​ឆ្លង​ទាំងនោះ​ភាគច្រើន​មាន​អាសយដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ក្រៅពីនេះ​មាន​អ្នកស្រុក​ភ្នំស្រុក​, អូរជ្រៅ និង​ស្រុក​មង្គល​បូរី​។  
 
​ស្វាយរៀង​៖ ករណី​ថ្មី ៧៩​នាក់ ជា​៦៨​នាក់ និង​ស្លាប់​២​នាក់​
 
​មនុស្ស​ចំនួន ៧៩​នាក់​ទៀត បាន​ឆ្លង​កូ​វីដ​-១៩ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៨​នាក់​បន្ថែម​។ អ្នកជំងឺ​២​នាក់ ក៏បាន​ស្លាប់​ដោយសារតែ​កូ​វីដ​-១៩​ដែរ​។ ក្នុងចំណោម​អ្នក​ដែល​ទើប​រកឃើញ​ទាំងនោះ​មាន​ពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ស្វាយរៀង​, ក្រុង​បាវិត​, ស្រុក​រមាសហែក​, ស្រុក​កំពង់រោទិ៍​, ស្រុក​ស្វាយទាប​, ស្រុក​ស្វាយជ្រំ​, ស្រុក​ចន្ទ្រា និង​ស្រុក​រមាសហែក​។ ចំពោះ​ករណី​ស្លាប់ គឺជា​ស្ត្រី​វ័យ ៦០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​តា​ហោ  សង្កាត់​ពោធិ៍​តា​ហោ  ក្រុង​ស្វាយរៀង​។ ម្នាក់ទៀត​ជា​ស្ត្រី​វ័យ ៦៩​ឆ្នាំ រស់នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ គិត​ត្រឹម​ថ្ងៃទី​២២ កក្កដា ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ៤២១៨​នាក់ ក្នុងនោះ​៣៤៣៣​នាក់​បានជា​សះស្បើយ ស្លាប់​៦៧​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​៧០៦​នាក់​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com