អត្ថបទពាណិជ្ជកម្ម
កម្មវិធី លក់លាងឃ្លាំង សម្រាប់ម៉ូដែល Ape City
23, Jul 2021 , 11:44 am        
រូបភាព
 Ape City គឺជាត្រីចក្រយាន្តយន្ត​ (ម៉ូតូកង់បី) ប្រភេទដឹកអ្នកដំណើររបស់ក្រុមហ៊ុនយានយន្តដ៏ល្បីល្បាញលំដាប់ពិភពលោក មកពីប្រទេសអ៊ីតាលី Piaggio ដែលបាននាំចូល និងចែកចាយផ្តាច់មុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក តាំងពីឆ្នាំ២០២០។
 
Ape City ជាយានយន្តដ៏ល្អសក្តិសមឥតខ្ចោះ សម្រាប់អ្នកប្រើប្រាស់ ទាំងស្រស់ស្អាត មានគុណភាពខ្ពស់ ជាប់ធន់នឹងការប្រើប្រាស់បានយូរ សុវត្ថិភាពខ្ពស់ លំដាប់ស្តង់ដារអឺរ៉ុប ធានាទាំងគុណភាព និងសុវត្ថិភាព ព្រមទាំងធានារហូត​ 2ឆ្នាំ ឬ20,000គម។ Ape City អាចប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ ក៏ដូចជាអាចយកទៅថែមទ្រុង សម្រាប់ការដឹកទំនិញ ឬច្នៃសម្រាប់ជាតូបលក់អាហារភេសជ្ជៈចល័តក៏បាន។ 
 
Ape City អាចបើកបរបានលឿនរហូតដល់ ៦០គម ក្នុង១ម៉ោង ដែលមានកម្លាំងស្ទុះរហ័ស ជាមួយនឹងកម្លាំងម៉ាស៊ីន 197cc ប្រើប្រាស់ហ្គាស (មានសាំងបម្រុង)។ ប្រើប្រាស់ហ្គាស (មានសាំងបម្រុង) នៅទីនេះ​គឺមានន័យថា ត្រីចក្រយាន្តយន្ត(កង់បី)នេះ ប្រើប្រាស់ម៉ាស៊ីនដែលប្រើហ្គាស (LPG)។ ចំណែកឯសាំង គឺគ្រាន់តែសម្រាប់បម្រុង ក្នុងករណីចៃដន្យណាមួយ ដែលអ្នកប្រើប្រាស់មានការភ្លេច ក្នុងការពិនិត្យមើលបរិមាណហ្គាស។​
 
ឥឡូវនេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានសេចក្តីរីករាយ សូមប្រកាសនូវកម្មវិធីពិសេស លក់លាងឃ្លាំង សម្រាប់ម៉ូដែល Ape City ដោយលក់នូវតម្លៃយ៉ាងពិសេសមិនធ្លាប់មាន ជូនដល់អតិថិជនទាំងអស់ គឺការផ្តល់ជូននូវតម្លៃពិសេសត្រឹមតែ 3,250$ ឬក៏អតិថិជន មានប្រាក់ត្រឹមតែ 325$ ក៏អាចទទួលបាន Ape City យកទៅប្រើប្រាស់បានដែរ។ 
 
ជាមួយគ្នានេះផងដែរ ដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្ម ត្រីចក្រយានយន្ត (កង់បី) អ៊ីតាលីព្យាចូ Piaggio នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បាន និងកំពុងស្វែងរកដៃគូអាជីវកម្មជាច្រើន ដើម្បីក្លាយជាតំណាងចែកចាយ និងភ្នាក់ងារលក់ត្រីចក្រយានយន្ត (កង់បី) អ៊ីតាលីព្យាចូ Piaggio ប្រចាំខេត្ត ក្រុង ឬខណ្ឌ នៅគ្រប់បណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសកម្មវិធីពិសេស លក់លាងឃ្លាំងនេះ​ដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានការផ្តល់ជូននូវតម្លៃកាន់តែពិសេស សម្រាប់ជូនដល់ លោកឧកញ៉ា លោក លោកស្រី ដែលមានបំណងចាប់ផ្តើមការសហការអាជីវកម្ម ជាដៃគូពាណិជ្ជកម្ម ក្នុងនាមជាតំណាងចែកចាយ ឬភ្នាក់ងារលក់ត្រីចក្រយានយន្ត (កង់បី) អ៊ីតាលីព្យាចូ Piaggio ផងដែរ។ 
 
 
សូម​ទាក់ទងសាកសួរព័ត៌មានលំអិត មកកាន់ក្រុមការងារយើងខ្ញុំ ឥលូវនេះតា មរយៈលេខទូរស័ព្ទដូចខាងក្រោម៖ 
 
សម្រាប់ការទិញ និងបង់រំលស់ 077 666 082
សម្រាប់ការសហការអាជីវកម្មជាដៃគូពាណិជ្ជកម្មក្នុងនាមជាតំណាងចែកចាយ 
ឬភ្នាក់ងារលក់ 077 666 092 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com