COVID-19
ជាតិ
កូវីដ-១៩ ៖ឆ្លង​ថ្មី៨២៥នាក់ ជាសះស្បើយ៨៩៧​នាក់ និង​ស្លាប់៣៤​នាក់​
23, Jul 2021 , 11:49 am        
រូបភាព
ក្រសួងសុខាភិបាល ប្រកាសថាមានមនុស្ស​ចំនួន ៨២៥ នាក់​ទៀត ឆ្លងជំងឺ​កូ​វីដ​-១៩ ក្នុងនោះ៣៣៥​នាក់ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៨៩៧​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ៣៤​នាក់​ទៀត​។



​​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី២៣ខែកក្កដា​នេះ បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧១ ២៤៤នាក់ ក្នុងនោះ ៧៨៥៩នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៦២៤៧៤នាក់ និង​ស្លាប់​សរុប ១២២២នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com