COVID-19
ជាតិ
ទូតអាមេរិក៖ ជំនួយវ៉ាក់សាំង Jonhson & Jonhson ជាង១លានដូសនឹងមកដល់កម្ពុជានាពេលឆាប់ៗ
23, Jul 2021 , 3:07 pm        
រូបភាព
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តាមរយៈ Twitter របស់ខ្លួន បានអះអាងថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈយន្តការ COVAX។



«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា COVAX អង្គការសុខភាពពិភពលោក និងយូនីសែហ្វ ដើម្បីនាំវ៉ាក់សាំងទាំងនោះ មកដល់នាពេលឆាប់ៗខាងមុខ»។ នេះជាបើតាមការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតអាមេរិក។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ដែលរួមមាន Johnson & Johnson, Moderna និង Pfizer ជាដើម។

នៅកម្ពុជានាពេលបច្ចុប្បន្ន ទទួលបានវ៉ាក់សាំងសរុបជាង១៧លានដូសហើយ ទាំងការបញ្ជាទិញពីចិន និងជំនួយបរទេស ក៏ដូចជាតាមរយៈយន្តការកូវ៉ាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com