រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត Mercedes-Benz ប្រភេទ V Class 250 AMG Line ល្អផ្តាច់សម្រាប់ការធ្វើដំណើរគ្រប់កាលៈទេសៈ
20, Sep 2021 , 6:59 pm        
រូបភាព
រថយន្តប្រភេទ V Class 250 AMG Line នៃត្រកូល Mercedes-Benz ជារថយន្តដ៏ទំនើប ស៊ិចស៊ី និងលេចធ្លោ ហើយដែលល្អផ្តាច់គេសម្រាប់ការធ្វើដំណើរគ្រប់កាលៈទេសៈទាំងអស់។

Mercedes-Benz V-Class ជាប្រភេទរថយន្ត VIP សម្រាប់ដឹកសមាជិកគ្រួសារ និងប្រើក្នុងធុរកិច្ច ជាមួយដៃគូជំនួញ ដែលពោរពេញដោយភាពជឿជាក់ និងផាសុកភាព។ 


 
ផ្នែកខាងក្នុងដ៏ធំទូលាយ ដោយមានកៅអីអាចបត់បាន កៅអីផ្នែកតៃកុង កៅអីផាសុកភាពសម្រាប់មេគ្រួសារ ឬចៅហ្វាយនាយ។ ចំណែកកៅអីផ្នែកខាងក្រោយសម្រាប់កុមារ ឬបុគ្គលិក អាចរុញទៅមុខថយក្រោយបានយ៉ាងងាយស្រួលបំផុត ព្រមទាំងមានតុចល័តស្រស់ស្អាតនៅចំកណ្តាលបានយ៉ាងងាយស្រួលសម្រាប់ការងារប្រជុំ ទទួលទានអាហាររបស់កុមារជាដើម។ល។ 
 
មិនតែប៉ុណ្ណោះ រថយន្ត Mercedes V Class 250 AMG Line ក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនមានដូចជា៖ កាមេរ៉ា៣៦០ដឺក្រេ មើលបាន១ជុំរថយន្ត, ភ្លើងបំភ្លឺ LED ដ៏វៃឆ្លាតភ្លឺច្បាស់ចាំងបានឆ្ងាយ មិនប៉ះពាល់ដល់អ្នកជិះបញ្ច្រាសទិសឡើយ ព្រមទាំងមានមុខងារសុវត្ថិភាពជាច្រើនទៀតដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាពេលបើកបរខុសគន្លងផ្លូវ ពេលងងុយគេង ជាដើម។ និយាយដល់ប្រភេទបាស់សំឡេងប៊ូម៉េស្ទ័រ ដែលជាឧបករណ៍ បំពងសំឡេងពីរោះរណ្តំល្អដាច់គេ។ ដោយឡែកកញ្ចក់ និងឃ្លប់ទ្វារក្រោយបើកបិទអូតូ ហើយមានប៊ូតុងចុចបញ្ជាបើកបិទអូតូទាំងទ្វារសងខាងឆ្វេងស្តាំ។ នៅឃ្លប់ទ្វារក្រោយ មានកញ្ចក់ខ្មៅបើកបិទអូតូដូចគ្នា និងមានភាពទូលាយ អាចដាក់អីវ៉ាន់បានច្រើនក្នុងដំណើរកម្សាន្តជួបជុំគ្រួសារ ឬសម្រាប់ដឹកភ្ញៀវសំខាន់ៗ។ 
 


 
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារប្រឹក្សាផ្នែកលក់ របស់ក្រុមហ៊ុន ស្តារ អូតូ (Star Auto Cambodia Co., Ltd.) តាមរយៈលេខទូរសព្ទ៖ 017 231 488| 023 231 488។ 
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលមានទីតាំងនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
 


 


 


 


 


 


 


 


 


 

© រក្សាសិទ្ធិដោយ thmeythmey.com