អត្ថបទពាណិជ្ជកម្ម
ដំណឹងល្អ ពីអាហារូបករណ៍សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
23, Jul 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ការផ្ដល់ជូននូវប្រព័ន្ធអប់រំមួយប្រកបដោយគុណភាព គឺជាបេសកកម្មចម្បងមួយ របស់ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលពីមុនត្រូវបានគេស្គាល់ជា «សាកលវិទ្យាល័យ ហ្សាម៉ាន់»។ ដើម្បីផ្ដល់លទ្ធភាពដល់និស្សិតដែលមានសមត្ថភាព ពីគ្រប់មជ្ឈដ្ឋាន អាចសិក្សាបាន សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែង និងច្រើនប្រភេទដល់សិស្សនិសិ្សត ជារៀងរាល់ឆ្នាំ។ 

ក្នុងចំណោមកម្មវិធីអាហារូបកណ៍ទាំងអស់ ការផ្តល់អាហារូបករណ៍របស់សាកលវិទ្យាធិការ គឺជាកម្មវិធីថ្មីបំផុត ដែលបានដាក់ចេញសម្រាប់ឆ្នាំសិក្សា ២០២០ - ២០២១ មុននេះ។ ចំពោះឆ្នាំសិក្សា ២០២០ - ២០២១ កន្លងទៅ សិស្សានុសិស្ស អាចចុះឈ្មោះទៅក្នុងកម្មវិធីអាហារូបករណ៍ចំនួន ៤ ដែលក្នុងនោះមាន ការប្រឡង អាហារូបករណ៍សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, អាហារូបករណ៍ជូនសាលាជាដៃគូ, អាហារូបករណ៍សិស្សពូកែទូទាំងប្រទេស ក៏ដូចជាអាហារូបករណ៍របស់លោកសាកលវិទ្យាធិការនេះ។
 
គួច អេឡែន ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនទាំងអស់ ដែលកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ ដោយទទួលបានអាហារូបករណ៍ ១០០% ពីអាហារូបករណ៍សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នេះផ្ទាល់ ពោលគឺគាត់បានសិក្សាដោយឥតគិតថ្លៃ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ អេឡែន គិតថា នឹងផ្អាកការសិក្សាមួយរយៈសិន ដោយសារមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែនៅពេលដែលគាត់ បានទទួលដំណឹងអំពីអាហារូបករណ៍នេះពីមិត្តរបស់គាត់   គាត់ក៏បានសម្រេចចិត្តដាក់ពាក្យចូលរួមស្នើសុំ។
 
ដោយមានប្រវត្តិសិក្សាល្អ ព្រមទាំងការសរសេរអត្ថបទ បានយ៉ាងឥតខ្ចោះ គណៈកម្មការជ្រើសរើស​ក៏បានណាត់គាត់សម្ភាស រួចក៏បានផ្តល់អាហារូបករណ៍ ១០០% នេះតែម្តង។​​អេឡែន បាននិយាយថា៖ “វាប្រៀបដូចជាខ្ញុំ ចាប់បានឱកាសមាសមួយអ៊ីចឹង ដែលបានចុះឈ្មោះសិក្សា ក្នុងសាកលវិទ្យាល័យកំពូលមួយនៅកម្ពុជា ដែលបង្រៀនដោយសាស្រ្តាចារ្យមានបទពិសោធន៍ ក៏ដូចជាទទួលបានការយកចិត្តទុកដាក់ ពីសាកលវិទ្យាល័យផ្ទាល់ នៅក្នុងគ្រាដ៏លំបាកនេះ”។ អេឡែន បានបន្ថែមទៀតថា៖ “ខ្ញុំសូមអរគុណទៅដល់សាកលវិទ្យាល័យផ្ទាល់ ហើយក៏ផ្តាំផ្ញើទៅកាន់សិស្សានុសិស្សជំនាន់ក្រោយ ឱ្យខិតខំបន្តការសិក្សា ដោយសារវានឹងផ្តល់មកវិញ នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការណ៍ដែលខ្ញុំទទួលបានអាហារូបករណ៍ថ្លៃសិក្សា ១០០% ពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្ទាល់ដោយការខិតខំរបស់ខ្ញុំនេះដែរ”។


 
“ជាជាងការផ្តោតទៅលើដំណើរការសិក្សារបស់បេក្ខជនទាំងស្រុង គណៈកម្មការដែលបានអធិការកិច្ចក្នុងការ ជ្រើសរើសបេក្ខជន ក៏បានគិតទៅលើវត្ថុបំណងរបស់បេក្ខជន
ការសិក្សាគោល ការសិក្សាក្រៅប្រព័ន្ធ ក៏ដូចជាជំនាញភាសាផង”។
 
ការលើកឡើងនេះ គឺជាការចាប់អារម្មរណ៍របស់លោកបណ្ឌិត ដេត សុខឧត្តម ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ទៅលើភាពខុសគ្នានៃអាហារូបករណ៍មួយនេះ បើប្រៀបជាមួយនឹងកម្មវិធីអាហារូបករណ៍ដទៃ ក៏ដូចជាការណ៍ដែលអាហារូបករណ៍មួយនេះ ផ្តោតទៅលើកត្តាផ្សេងៗក្រៅពីកម្មវិធីសិក្សា ដែលលក្ខណៈសម្បត្តិទាំងនោះ សុទ្ធសឹងតែជាលក្ខណៈសម្បត្តិមួយផ្នែកទៀត របស់សិស្សដែលមានការសិក្សាល្អផង។
 
ចំពោះឆ្នាំសិក្សា ២០២១ - ២០២២ នេះ លក្ខខណ្ឌក្នុងការបំពេញពាក្យស្នើសុំអាហារូបករណ៍ក៏មិនសូវខុសពីឆ្នាំមុនប៉ុន្មានដែរ ដោយប្អូនៗសិស្សានុសិស្ស ត្រូវរៀបចំឯកសារមួយចំនួនដើម្បីភ្ជាប់ក្នុងពាក្យស្នើសុំដូចជា៖ វិញ្ញាបនបត្រភាសា វិញ្ញាបនបត្រសិស្សពូកែ លិខិតសរសើរពីគ្រូ និងលិខិតបញ្ជាក់ការងារស្ម័គ្រចិត្ត ឬសមិទ្ធផលកីឡាផ្សេងៗ។ នេះគឺជាដំណើរការ ក្នុងការការដាក់ពាក្យយកអាហារូបករណ៍៖
·        
ដាក់ពាក្យតាមតំណទៅកាន់ បែបបទចុះឈ្មោះ នៅលើទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
·        
បំពេញព័ត៌មាន និងសរសេរអត្ថបទតាមការណែនាំ
·        
វាយបញ្ចូលទិន្នន័យនេះ នៅពេលបំពេញរួចរាល់។ បន្ទាប់ពីបំពេញបែបបទរួច ឈ្មោះរបស់បេក្ខជននោះ នឹងមាននៅក្នុងបញ្ជីសម្រាប់ការវាយតម្លៃ ដើម្បីទទួលបានអាហារូបករណ៍នេះ។ ដោយឡែកនៅក្នុងឆ្នាំនេះ គណៈកម្មការជ្រើសរើស នឹងមិនផ្តោតការដាក់ពិន្ទុ ទៅលើតែលទ្ធផលក្នុងសៀវភៅសិក្ខាគារិក និងអត្ថបទដែលបេក្ខជនបានសរសេរប៉ុណ្ណោះទេ តែបេក្ខជនត្រួវចូលរួម ការប្រឡងពីចម្ងាយតូចមួយ។ 
 
បេក្ខជនដែលបានជាប់ទៅវគ្គបន្ទាប់ នឹងត្រូវបានអញ្ជើញមកសម្ភាស ពីគណៈកម្មាការផងដែរ។ នេះគឺជាជំហានទាំងបួន ដែលនឹងកំណត់ថា តើបេក្ខជននឹងទទួលបានអាហារូបករណ៍ប៉ុន្មានភាគរយ ពីសាកលវិទ្យាល័យ។
 
ដូច្នេះ សិស្សានុសិស្ស ដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ អាចចូលរួមបំពេញពាក្យស្នើសុំអាហារូបករណ៍ បានតាមរយៈតំណនេះ LINK ឬសាកសួរព័ត៌មានលម្អិត តាមរយៈទូរសព្ទលេខ
 
០១៧ ៩៩៦ ១១១ និង ០១៥ ៩៩៦ ១១១៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com