អត្ថបទពាណិជ្ជកម្ម
Porsche កម្ពុជាបានសម្ពោធនូវទីតាំងថ្មីជាផ្លូវការហើយ
25, Jul 2021 , 9:49 am        
រូបភាព
ភ្នំពេញ: ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលផ្លូវការ និងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលPorsche ភ្នំពេញ ថ្មី ដែលឥឡូវនេះ ស្ថិតនៅជាប់នឹងសាលាអន្តរជាតិភ្នំពេញ (ISPP) នៅតាមបណ្តោយមហាវិថីឧកញ៉ា ហ៊ុន នាង កែងនឹងមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង និងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។
 
ក្នុងអំឡុងពេលនៃការដាក់សម្ពោធ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Porsche កម្ពុជា នៅថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ លោកស្រី ស្រស់ ចរិយា អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីធីត បានប្រាប់អំពីប្រវត្តិសង្ខេបរបស់ Porsche នៅក្នុងប្រទេសកម្ពុជា និងព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ Porsche ដល់ទស្សនិកជន ដែលក្រុមហ៊ុន Porsche បានចុះឈ្មោះជាផ្លូវការ ក្នុងឆ្នាំ ២០១៣ ហើយបានចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០១៤។ មកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើអាជីវកម្ម អស់រយៈពេលជិត៨ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន និងអ្នកស្រលាញ់រថយន្ត Porsche នៅទូទាំងប្រទេស។


 
ខ្សែវីដេអូនេះ បានបង្ហាញនូវទីតាំងថ្មីដ៏ស្រស់ស្អាត រួមទាំងអាគារតាំងបង្ហាញថ្មី ដែលបំពាក់ទៅដោយរថយន្ត Porsche ម៉ូដែលថ្មីៗ កន្លែងដែលអតិថិជន អាចសាងសង់រថយន្ត Porsche ដែលអតិថិជនស្រលាញ់ និងស្រមៃចង់បាន និងកន្លែងអង្គុយរង់ចាំ របស់អតិថិជន។ បន្ថែមពីលើនេះទៀត ទីតាំង Porsche Driver’s Selection និង Porsche Tequipment ក៏មានដាក់តាំង នូវទំនិញ និងសម្ភារគ្រឿងបន្លាស់ថ្មីៗបំផុត កន្លែងផ្តល់ព័ត៌មានជូនអតិថិជនខាងផ្នែកសេវាកម្ម និងDirect Dialogue Bay កន្លែងជួសជុលរថយន្ត ដែលបានបំពាក់ ជាមួយឧបករណ៍ពិនិត្យរថយន្ត និងគ្រឿងបន្លាស់សមស្រប ទៅតាមស្តង់ដាររបស់ Porsche AG (អាល្លឺម៉ង់) ក៏ត្រូវបានបង្ហាញផងដែរ។


 
“គ្រប់ម៉ូដែល Porsche មាននៅមជ្ឈមណ្ឌល Porsche ភ្នំពេញទាំងក្នុងស្តុក ឬកុម៉្មង់ទិញសុទ្ធតែមានភ្ជាប់មកជាមួយ នូវការធានា និងការថែទាំរយៈពេល៤ឆ្នាំពេញ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជន។ សម្រាប់ម៉ូដែលលក់ដាច់បំផុតរបស់យើង គឺ Cayenne Macan និង Panamera ដែលយើងកំពុងតែផ្តល់ជូននូវកញ្ចប់ options ប្រណីតដ៏ពិសេស សម្រាប់ប្រទេសកម្ពុជា ដែលបំពាក់ជាមួយជម្រើសបន្ថែម រហូតដល់ ១៣ មុខ ដែលមានតម្លៃរហូតដល់ ៣៥០០០ ដុល្លារ ដោយមិនចាំបាច់ចំណាយបន្ថែម។ អតិថិជនរបស់យើងភាគច្រើនចូលចិត្តបង្ហាញពីលក្ខណៈបុគ្គល និងរបៀបរស់នៅល្អប្រណីតរបស់ខ្លួន នឹងមានទំនោរទៅរកការកុម្ម៉ង់ទិញក្តីសុបិន តាមរយៈកម្មវិធី Car Configuration របស់យើងដែលអនុញ្ញាតឱ្យអតិថិជនជ្រើសរើសជម្រើសដែលគាត់ចង់បាន និងប្តូរតាមបំណងដើម្បីឱ្យសមនឹងរសនិយមបស់គាត់។ ដែលអ្វីទាំងនេះអាចធ្វើទៅបានតែនៅក្រុមហ៊ុនចែកចាយផ្លូវការប៉ុណ្ណោះ គឺមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាលក្ខណៈពិសេសមួយដែលធ្វើឱ្យយើងក្លាយជាម៉ាកដែលអតិថិជនចង់បាន”។ ទាំងនេះជាប្រសាសន៍របស់ លោក ឆយ ម៉េងលាង ប្រធានផ្នែកលក់ នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ។ លោកក៏បានបន្ថែមផងដែរថា៖“យើងចាប់ផ្តើមឃើញមានរថយន្ត 911 Carrera, 718 Cayman និង 718 Boxster នៅតាមដងផ្លូវ ហើយនេះបានបង្ហាញថា ការស្រឡាញ់រថយន្តស្ព័រទ្វារ2 របស់ Porsche កំពុងតែកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។”
 





ខណៈពេលដែលតម្រូវការកំពុងកើនឡើង សេវាកម្មក្រោយការលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារថយន្ត Porsche។ ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ទៅលើរថយន្ត Porsche លោក Jan Weisser ប្រធានផ្នែកសេវាកម្មក្រោយការលក់ នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាជនជាតិអាល្លឺម៉ង់ ដែលបានចាប់ផ្តើមអាជីពរបស់គាត់ តាំងពីនៅក្មេង ជាមួយនឹងក្រុមហ៊ុន Porsche នៅប្រទេសអាល្លឺម៉ង់។ ក្រោយមក បានផ្លាស់ទៅនៅមជ្ឈឹមបូព៌ា និងឌូបៃ រយៈពេល១១ឆ្នាំ ហើយបានចូលរួមជាមួយនឹងមជ្ឈមណ្ឌល Porsche ភ្នំពេញចាប់ពីឆ្នាំ២០១៣មក។ ចំណេះដឹងនិងបទពិសោធន៍យ៉ាងជោកជាំរបស់គាត់ ជាមួយនឹងក្រុមហ៊ុន Porsche បានធានាថា ការងារថែទាំ និងជួសជុលទាំងអស់ ត្រូវបានអនុវត្តស្របតាមស្តង់ដារ Porsche AG ដែលត្រូវបានអនុវត្តដោយអ្នកបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាល ឆ្លងកាត់កម្មវិធីវិញ្ញាបនបត្រជាសកល ដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ ដល់អតិថិជន។ ដោយទទួលបានការគាំទ្រពី Porsche អាស៊ីប៉ាស៊ីហ្វិក ដែលជាការិយាល័យប្រចាំតំបន់ ដែលមានទីតាំងនៅនៅប្រទេសសិង្ហបុរី ក្រោមការគ្រប់គ្រងរបស់Porsche AG  ផ្នែកសេវាកម្មក្រោយការលក់នៅប្រទេសកម្ពុជា អាចផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយធ្វើឱ្យអតិថិជនមានទំនុកចិត្ត មកលើការងាររបស់គាត់។
 


 
ការបើកដំណើរការជាផ្លូវការ នៃមជ្ឈមណ្ឌលPorsche ភ្នំពេញថ្មី ក៏បានបង្ហាញនូវម៉ូដែលPorsche Panamera 4 Executive ស៊េរីថ្មីដល់សាធារណជនផងដែរ។ លក្ខណៈពិសេស និងជម្រើស(options) របស់វា ត្រូវបានបង្ហាញដោយអ្នកជំនាញផ្នែកផលិតផលរបស់ Porsche កម្ពុជាផងដែរ គឺលោក វ៉ា ភារុណ ដែលបានបង្ហាញពីការរចនាម៉ូដ បែបស្ព័រ ផ្នែកខាងក្រៅ ពីខាងមុខ ដល់ខាងក្រោយ និងផ្នែកខាងក្នុងដ៏ប្រណីតនៃរថយន្តបែប Saloon ដែលទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដែលចង់មកទស្សនាដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៍។ រថយន្តPorsche Panamera 4 Executive ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីន 2.9 litre turboភ្លោះ ដែលមាន6 ស៊ីឡាំង កាងមុខ និងក្រោយរចនាបែបស្ព័រ ការបំពាក់តួយ៉ាន់ ដែលមានច្រើនទំហំ និងជាពិសេស គឺការរចនាស្តុបក្រោយបែប LED ដែលតភ្ជាប់គ្នា ពីស្តុបម្ខាងទៅម្ខាងទៀត និងចង្កូតរថយន្ត ដែលមានសភាពតូចស្រឡូន ដូចគ្នាទៅហ្នឹងម៉ូដែល911 ជំនាន់ក្រោយ។
 
មជ្ឈមណ្ឌល Porsche ភ្នំពេញ បានប្រកាសអំពីព្រឹត្តិការណ៍Open House របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ អតិថិជនដែលចង់អញ្ជើញមកទស្សនាទីតាំងថ្មីនេះ និងទទួលយកបទពិសោធន៍ ពីរថយន្តម៉ូដែលចុងក្រោយបំផុត ជាមួយនឹងការផ្តល់ជូនពិសេស ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អាចណាត់ជួប នៅ https://fb.com/book/porschecambodiaofficial/ ដើម្បីកក់ទុកជាមុនជាមួយក្រុមការងារផ្នែកលក់របស់យើង (ដើម្បីធានាបាននូវការរក្សាគម្លាត និងចៀសវាងការរីករាលដាលនៃជំងឺ Covid-19) ឬទាក់ទងមកលេខទូរស័ព្ទលេខ 012-901-911 សម្រាប់ព័ត៌មានបន្ថែម។
 




សម្រាប់ការទស្សនាវីដេអូផ្សាយផ្ទាល់ សូមចូលទៅកាន់ទំព័រហ្វេសហ៊ុកផ្លូវការ https://www.facebook.com/porschecambodiaofficial/videos/139286261667713
 



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com