COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Osaka ដុតភ្លើងគប់ នាពិធីបើកអូឡាំពិកតូក្យូឆ្នាំ២០២០
24, Jul 2021 , 10:35 am        
រូបភាព
 
កីឡាការិនីវាយកូនបាល់​ជប៉ុន ​Naomi Osaka​​ ទទួលបានកិត្តិយសជាអ្នកកាន់ និងអុជ​​ភ្លើង​គប់​អូឡាំពិក​ នាពិធី​បើក​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​​ក្រុងតូក្យូ ​ឆ្នាំ​២០២០ ផ្លូវការ ​​នៅយប់​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ឆ្នាំ​២០២១។ ស្របពេលការប្រកួតដំណើរការជាមួយនឹងរោគរាតត្បាតកូវីដ-១៩ ភ្លើងគប់ដែល Osaka អុជ ត្រូវបានគេចាត់ទុកថា ជាពន្លឺនៃក្តីសង្ឃឹមនៃព្រឹត្តិការណ៍កីឡារដូវក្តៅលើកទី៣២នេះ។





អត្តពលិករបស់ប្រទេសនីមួយៗបានកាន់ទង់ជាតិរបស់ខ្លួន និងទង់សញ្ញាអូឡាំពិក ដើរដង្ហែជុំវិញកីឡដ្ឋានអូឡាំពិកក្នុងក្រុងតូក្យូ ប្រទេសជប៉ុន នាពិធីបើកកម្មវិធី​ប្រកួត​កីឡា​អូឡាំពិក ដែលមិនត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលរួម។

កីឡាការិនី​វាយកូនជប៉ុន ​Naomi Osaka ​​កាន់​​ និងអុជភ្លើង​គប់​អូឡាំពិក​នាពិធី​បើក​កម្មវិធី​​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​២០២០​។

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកឡើងក្នុងវិធីបើកនោះថា «ថ្ងៃនេះជាពេលវេលានៃក្តីសង្ឃឹម»។ លោក Bach ស្នើអត្តពលិក អ្នកចូលរួមទាំងអស់ រួបរួមគ្នា បន្តការប្រកួតប្រជែងជាមួយក្តីស្រឡាញ់ ពីព្រោះអ្នកទាំងអស់គ្នាស្ថិតនៅទីនេះជាមួយគ្នា ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩៕












 


Tag:
 Naomi Osaka
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com