កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីចិន ឈ្នះមេដាយមាសដំបូងគេនៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០
×
កីឡាការិនីចិន Yang Qian បានឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ក្រោយពិធីបើកផ្លូវការ១ថ្ងៃ។ Qian ទទួលបានមេដាយមាសលើប្រភេទកីឡាបាញ់កាំភ្លើងវែង វិញ្ញាសា១០ម៉ែត្រ។
វិញ្ញាសាបាញ់កាំភ្លើងផ្នែកនារីចម្ងាយ១០ម៉ែត្រនេះ មេដាយប្រាក់បានទៅកីឡាការិនីរុស្ស៊ី Anastasiia Galashina ខណៈមេដាយសំរឹទ្ធិបានទៅកីឡាការិនី Nina Christen របស់ស្វ៊ីស៕
© រក្សាសិទ្ធិដោយ thmeythmey.com