កីឡាអន្តរជាតិ
អន្តរជាតិ
មេដាយមាសទី២របស់ចិន ធ្វើបានដោយកីឡាការិនីលើកទម្ងន់ ខណៈឥណ្ឌូណេស៊ីឈ្នះសំរឹទ្ធិ
24, Jul 2021 , 3:29 pm        
រូបភាព
 
កីឡាការិនីចិន Hou Zhihui ឈ្នះមេដាយមាស ពីកីឡាលើកទម្ងន់ លើវិញ្ញាសា៤៩គីឡូក្រាម និងជាមេដាយមាសទី២របស់ចិន ក្នុងព្រឹត្តិការណ៍កីឡអូឡាំពិកក្រុងតូក្យូ។ កីឡាការិនីឥណ្ឌា Saikhom Mirabai ទទួលបានមេដាយប្រាក់​ ខណៈ Cantika Aisah របស់ឥណ្ឌូណេស៊ីឈ្នះមេដាយសំរឹទ្ធិ។



Zhihui លើកបានទម្ងន់២១០គីឡូក្រាម ដោយប្រជែងឈ្នះកីឡាការិនីឥណ្ឌា Mirabai ដែលលើកបាន២០២គីឡូក្រាម។ Aisah របស់ឥណ្ឌូណេស៊ីធ្វើបាន១៩៤គីឡូក្រាម លើវិញ្ញាសាលើក៤៩គីឡូក្រាម ដើម្បីឈ្នះមេដាយសំរឹទ្ធិលើកដំបូងឱ្យប្រទេសខ្លួន។

នេះជាមេដាយមាសទី២របស់ចិន បន្ទាប់ពីកីឡាការិនី Yang Qian បានឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍កីឡារដូវក្តៅ ឆ្នាំ២០២០​ លើប្រភេទកីឡាបាញ់កាំភ្លើងវែង វិញ្ញាសា១០ម៉ែត្រ។

ដោយឡែកកីឡាករអ៊ីរ៉ង់ Javad Foroughi បានឈ្នះមេដាយមាសលើកដំបូងសម្រាប់ប្រទេសខ្លួនផងដែរ លើវិញ្ញាសាបាញ់កាំភ្លើងខ្យល់ចម្ងាយ១០ម៉ែត្រ។ មេដាយប្រាក់បានទៅកីឡាករស៊ែប៊ី Damir Mikec រីឯកីឡាករចិន Pang Wei ឈ្នះមេដាយសំរឹទ្ធិ៕


Tag:
 Hou Zhihui
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com