កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ អាហ្សង់ទីន បារាំង អាល្លឺម៉ង់ចាំបាច់ត្រូវឈ្នះឬស្មើ ក្រោយបរាជ័យនៅជំនួបបើកឆាក
25, Jul 2021 , 10:34 am        
រូបភាព
 
ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសអាយុក្រោម២៣ឆ្នាំ (U-23) ដើម្បីដណ្តើមមេដាយនៅកីឡាអូឡាំពិកឆ្នាំ២០២០ នឹងឈានដល់ការប្រកួតលើកទី២នៃវគ្គជម្រុះតាមពូល ចាប់ពីរសៀលថ្ងៃទី២៥ ខែកក្កដានេះតទៅ។ អាហ្សង់ទីន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូងដែលរងបរាជ័យនៅជំនួបបើកឆាករៀងខ្លួន ត្រូវធ្វើយ៉ាងណារកឱ្យបានជ័យជម្នះ ឬស្នើនៅជំនួបទី២នេះជាដាច់ខាត។


អត្ថបទទាក់ទង

អាហ្សង់ទីនបានចាញ់អូស្ត្រាលីនៅជំនួបបើកឆាកពូល C ក្នុងលទ្ធផល ២-០។ ជំនួបលើកទី២របស់អាហ្សង់ទីន នឹងត្រូវប៉ះអេហ្ស៊ីបដែលស្មើនៅប្រកួតដំបូង នៅវេលាម៉ោង ២:៣០នាទីរសៀល [ម៉ោងនៅកម្ពុជា] ខណៈក្រុមពីតំបន់អាមេរិកឡាទីននេះត្រូវយកឱ្យបាន៣ពិន្ទុ ឬ១ពិន្ទុជាដាច់ខាត ដើម្បីបន្តឱកាសប្រជែងទៅវគ្គខ្វែង។ ជំនួបពូល C នេះដែរ អូស្ត្រាលីដែលឈរកំពូលតារាងបណ្តោះអាសន្ន ត្រូវបន្តជួបអេស្ប៉ាញដែលស្មើអេហ្ស៊ីបនៅជំនួបបើកឆាក នៅវេលាម៉ោង ៥:៣០នាទីល្ងាច [ម៉ោងនៅកម្ពុជា]។

បារាំង និងអាល្លឺម៉ង់ក៏មិនខុសពីអាហ្សង់ទីនដែរ គឺធ្វើយ៉ាងត្រូវឈ្នះ ឬស្មើនៅជំនួបទី២នេះ។ បារាំងត្រូវប្រជែងជាមួយអាហ្វ្រិកខាងត្បូងក្រុមចាញ់ដូចគ្នា សម្រាប់ការប្រកួតលើកទី២ពូល A នៅវេលាម៉ោង ៣:០០នាទីរសៀល។ រីម្ចាស់ផ្ទះជប៉ុនដែលឈ្នះអាហ្វ្រិកខាងត្បូងនៅជំនួបបើកឆាក ត្រូវប៉ះក្រុមឈរកំពូលតារាងម៉ិកស៊ិកដែលឈ្នះបារាំងនៅវេលាម៉ោង ៦:០០នាទីល្ងាច។

ពូល D អាល្លឺម៉ង់ ត្រូវប៉ះក្រុមចាញ់ដូចគ្នាអារ៉ាប៊ីសាអូឌីត នៅវេលាម៉ោង ៦:០០នាទីល្ងាច បន្ទាប់ពីការជួបគ្នារវៀងក្រុមកំពូលតារាងនិងជាម្ចាស់ការពារជើងឯកមេដាយមាសប្រេស៊ីលទល់នឹងកូដឌីវ័រនៅវេលាម៉ោង ៣:០០នាទីរសៀល។

រីឯពូល B កូរ៉េខាងត្បូង និងហុងដូរ៉ាស់ ដែលសុទ្ធតែបរាជ័យដូចគ្នានៅជំនួបបើកឆាក នឹងត្រូវប៉ះក្រុមឈ្នះរៀងខ្លយននៅជើងទី២។ កូរ៉េខាងត្បូង ជួបរ៉ូម៉ានី នៅវេលាម៉ោង ៦:០០នាទីល្ងាច បន្ទាប់ពី នូវែលសេឡង់ ប៉ះ ហុងដូរ៉ាស់នៅម៉ោង ៣:០០នាទីរសៀល៕


© រក្សាសិទ្ធិដោយ thmeythmey.com