ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក បូ ម៉ាន់ សាកល្បងដាំឪឡឹកពណ៌មាសជាង១ហិកតា ក្រោយដាំឪឡឹកសាច់លឿងជោគជ័យ
25, Jul 2021 , 7:59 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង

ត្បូងឃ្មុំ៖ ក្រោយជោគជ័យលើការដាំឪឡឹកសាច់លឿង លោក បូ ម៉ាន់ បានដាំឪឡឹកពណ៌មាសលើផ្ទៃដីជាង១ហិកតាបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ កសិកររូបនេះ បញ្ជាក់ថា ឪឡឹកពណ៌មាសនេះ មានក្លិនក្រអូប រសជាតិផ្អែមស្រួយ មិនសូវមានគ្រាប់ និងមានតម្លៃខ្ពស់។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ជាមួយនឹង លោក បូ ម៉ាន់ កសិករដាំឪឡឹកនៅខេត្តត្បូងឃ្មុំដូចតទៅ៖


លោក បូ ម៉ាន ជាកសិករដាំឪឡឹក នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក បូ ម៉ាន បានចាប់ផ្ដើមដាំឪឡឹកពណ៌មាសជាលើកដំបូង ដោយបានដាំលើផ្ទៃដីជាង១ហិកតា រយៈពេលជាង២ខែមកហើយ។ បើតាមកសិកររូបនេះ បច្ចេកទេសនៃការដាំឪឡឹកពណ៌មាសនេះ មិនខុសពីការដាំឪឡឹកទូទៅឡើយ។ «បច្ចេកទេសដាំមិនខុសប្លែកពីឱឡឹកធម្មតាទេ គ្រាន់ថាបច្ចេកទេសសម័យទំនើបនេះ គេបានបំពាក់ប្រព័ន្ធស្រោចស្រពដល់ដំណាំគ្រប់គល់គ្រប់ពុម្ពរបស់វាធ្វើឱ្យដាំណាំរបស់យើងមានសុខភាពល្អ »។ នេះជាការបញ្ជាក់របស់លោក បួ ម៉ាន។

លោក បូ ម៉ាន បានអះអាងថា លោកចំណាយពេលថែទាំឪឡឹកនេះជាង១ខែប៉ុណ្ណោះ គឺទទួលទិន្នផលសម្រាប់លក់ហើយ។  ក្នុងការសាកល្បងដាំលើកដំបូងនេះឪឡឹកពណ៌មាស របស់លោក  ផ្ដល់ផលពី១០ ទៅ២០តោនក្នុង១ហិកតា។ រីឯតម្លៃ លោកលក់បាន ៥០០០រៀល ក្នុងមួយគីឡូក្រាម៕ 




© រក្សាសិទ្ធិដោយ thmeythmey.com