COVID-19
ជាតិ
អាជ្ញាធរសម្រេចបិទផ្សារលើធំថ្មី ២សប្ដាហ៍ទៀត
25, Jul 2021 , 11:21 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តបិទផ្សារលើធំថ្មី ចំនួន២សប្ដាហ៍បន្ថែមទៀត ខណៈដែរការឆ្លលរាលដាលជំងឺកូវីដ១៩ នៅតែកើតមានជាបន្តបន្ទាប់។

 
យោងតាមលិខិតរបស់ខេត្ត គឺបន្តបិទផ្សារលើធំថ្មី ចំនួន២សប្ដាហ៍បន្ត ចាប់ពីថ្ងៃទី២០ កក្កដា ដល់ថ្ងៃទី២ សីហា ឆ្នាំ២០២១។ លិខិតដដែលបញ្ជាក់ទៀតថា ការបន្តបិទនេះក្នុងបំណងដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងតំបន់បិទខ្ទប់។
 
សូមបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី នៅចុងខែ មិថុនា កន្លងទៅ ក្រោយអាជ្ញាធររកឃើញអាជីវករក្នុងផ្សារនេះជាបន្តបន្ទាប់មានវិជ្ជមានជំងឺកូវីដ១៩។ ជាមួយនឹងការផ្អាកលក់នៅក្នុងផ្សារ អាជ្ញាធរបានសម្របសម្រួលឱ្យអាជីវករលក់នៅលើផ្លូវបេតុង បរិវេណមុខសណ្ឋាគារ សុខា សៀមរាប ស្ថិតនៅតំបន់ផ្លូវ ៦០ម៉ែត្រ ឬមហាវិថីសម្ដេច វិបុលបញ្ញា សុខ អាន៕
 
  
 

© រក្សាសិទ្ធិដោយ thmeythmey.com