ជាតិ
សង្គមជាតិ
ស្ថានទូតជប៉ុន នឹងរៀបចំសិក្ខាសាលាស្តីពីបរិស្ថាន តាមអនឡាញសម្រាប់និស្សិតនៅកម្ពុជា
26, Jul 2021 , 7:59 am        
រូបភាព
 
ភ្នំពេញ៖ ស្ថានទូតជប៉ុន នឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយ ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនJENESYS។ កម្មវិធីនេះ នឹងលើកយកប្រធានបទ «បរិស្ថាន» មកពិភាក្សាសម្រាប់និស្សិតនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការថែរក្សាជីវ:ចម្រុះ។



កម្មវិធីផ្លាស់ប្តូរយុវជន JENESYS តាមប្រព័ន្ធអនឡាញ រៀបចំឡើងដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនជប៉ុន និងកម្ពុជា។ លើសពីនេះ គឺដើម្បីកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសទាំងពីរ។ ចំពោះ សិក្ខាសាលានេះ នឹងមានការណែនាំដោយ សាស្រ្តាចារ្យបណ្ឌិត Masaaki TAKYU នៃសាកលវិទ្យាល័យកសិកម្មនៃទីក្រុងតូក្យូ។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ២ រហូតដល់ ម៉ោង ៤ល្ងាច។ សម្រាប់សិស្សនិសិ្សត ដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធីស្តីពីបរិស្ថាន និងចង់ស្វែងយល់ពីជីវៈចម្រុះ អាចចុះឈ្មោះបានតាមរយៈតំណភ្ជាប់នេះ https://jp.surveymonkey.com/r/CFNHVP6 ៕
 



Tag:
 ស្ថានទូតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com