ជាតិ
ស្ត្រីម្នាក់ ដែលលួចទឹកដោះគោឱ្យជីដូនកំពុងឈឺពិសា ត្រូវបានដោះលែងវិញ
26, Jul 2021 , 3:15 pm        
រូបភាព
ភ្នំពេញ៖ ស្ត្រីម្នាក់ដែលលួចទឹកដោះគោម្សៅមួយកំប៉ុង ឱ្យជីដូនកំពុងឈឺ យកទៅពិសាជំនួសបាយនោះ ត្រូវបានដោះលែងវិញហើយ។ ស្ត្រីរូបនេះ ត្រូវបានសន្តិសុខផ្សារឡាក់គី ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ កក្កដា។


 
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ត្រីវ័យ២៧ឆ្នាំរូបនេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អប់រំណែនាំរួច ក៏បានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។ ក្រៅពីដោះលែងហើយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក៏បានឧបត្ថម្ភថវិកា ១៥០ដុល្លារបន្ថែមទៀត ដើម្បីឱ្យស្ត្រីរូបនេះ យកទៅទិញទឹកដោះគោឲ្យជីដូន ដែលកំពុងមានជំងឺ និងពិសាបាយមិនសូវបាន។ 
 
«វាផ្ទុយពីការពិតដែលសាសាធារណជន និងបណ្តាញសង្គមមួយចំនួន មានការភាន់ច្រឡំថា ជាការអនុវត្តច្បាប់តឹងរ៉ឹង ចំពោះបុគ្គលដែលលួចម្សៅដោះគោនោះ»។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបន្ថែមថា អាជ្ញាធរ មិនមានចំណាត់ការច្បាប់ លើស្ត្រីខាងលើឡើយ៕

Tag:
 ទឹកដោះគោ
© រក្សាសិទ្ធិដោយ thmeythmey.com