ជាតិ
រថយន្ត
Mercedes-Benz មានរថយន្តគ្រប់ជម្រើសតាមតម្រូវការរបស់អតិថិជន
31, Oct 2022 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្តប្រណិតម៉ាក Mercedes-Benz ជាប្រភេទរថយន្តដ៏ល្បីល្បាញបំផុត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។ នៅកម្ពុជា ក្រុមហ៊ុន ស្តារអូតូ (ខេមបូឌា) ខូអិលធីឌី ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ ដាក់លក់ និងផ្តល់ជូនសេវាកម្មនូវគ្រប់ប្រភេទរថយន្ត មើស៊ីឌីស-បិនស៍គ្រប់ប្រភេទ។

 
Mercedes-Benz ផ្តល់ជូនលោកអ្នក នូវរថយន្តគ្រប់ជម្រើសតាមតម្រូវការ មានទាំងប្រភេទរថយន្តស្ព័រ (Sport), រថយន្តប្រណិតប្រភេទទាប (Sedan),រថយន្តប្រភេទខ្ពស់ (SUV) និងរថយន្តប្រណិតប្រភេទជាលក្ខណៈគ្រួសារ (VAN)។ ជាពិសេសនោះ ក្រុមហ៊ុន ក៏មាននូវប្រភេទរថយន្តដែលសាកសម និងទំនើបប្រណីតជាទីបំផុត សម្រាប់ធុរជន និងសម្រាប់ថ្នាក់ដឹកនាំផងដែរ។ 
 
លោកអ្នកអាចអញ្ជើញទៅទស្សនាផ្ទាល់ ប្រភេទរថយន្តទាំងអស់នេះ នៅអគារតាំងបង្ហាញរថយន្តប្រណីតម៉ាក មើស៊ីឌីស-បិនស៍ (Mercedes-Benz)  ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឬទំនាក់ទំនងទូរសព្ទលេខ ០២៣-២៣១-៤៨៨ និង ០១៧ ២៣១ ៤៨៨៕






















 

Tag:
 Mercedes-Benz
  ស្តារ អូតូ
  រថយន្ត
  យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com