COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លង​ថ្មី៦៨៥នាក់ ជាសះស្បើយ​៧៧៥នាក់ និង​ស្លាប់១៩នាក់​
27, Jul 2021 , 12:08 pm        
រូបភាព
មនុស្ស​ចំនួន ៦៨៥នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២៦២នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៧៧៥​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ១៩នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​ ២៧ ខែកក្កដា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧៤.៣៨៦នាក់ ក្នុងនោះ ៩.៤១៤នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយសរុប ៦៦.៧២៥នាក់​ ​ និង​ស្លាប់​សរុប ១.៣២៤​នាក់។ 

នៅថ្ងៃទី២៧ ខែកក្កដានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Delta ចំនួន៣៩ករណីបន្ថែមទៀត ដែលវិទ្យាស្ថានប៉ាស្ទ័របានវិភាគឃើញ នៅថ្ងៃទី២២ និងថ្ងៃទី២៥​ ខែកក្កដា។ ក្នុងចំណោម៣៩ករណីនៃអ្នកមានផ្ទុកវីរុសបំប្លែងថ្មីនេះ មានពលរដ្ឋក្នុងសហគមន៍ ៨នាក់ , លើអ្នកដំណើរមកពីប្រទេសថៃ, បុគ្គលិកសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ ៤នាក់ និងអ្នកដែលប៉ះពាល់នឹងអ្នកដំណើរពីប្រទេសថៃចំនួន៦នាក់។  ​ចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី២៥កក្កដា កម្ពុជារកឃើញរីរុសបំប្លែងថ្មី ប្រភេទ Delta នេះសរុប ១១៤ករណី។

អត្ថបទទាក់ទង
 
ខណៈដែល​ករណីឆ្លងថ្មី ត្រូវបានបន្តរកឃើញច្រើនឥតស្រាកស្រាន្ត កម្ពុជាក៏បានបន្ថែមល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ដែរ។ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា មានពលរដ្ឋជាង៦.៨លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬស្មើនឹងជាង៦៨ភាគរយ នៃផែនការសរុប ១០លាននាក់។ ក្នុងចំណោមមនុស្សទាំងជាង៦,៨លាននាក់នេះ មានជាង៤.៥លាននាក់បានទាំង២ដូស។ រដ្ឋាភិបាល នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារ និងយុវវ័យ អាយុចន្លោះ១២ ដល់១៧ឆ្នាំ នៅអាទិត្យ ទី១ ខែសីហា ចុងសប្តាហ៍នេះដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com