ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថ្នាំ​ទាំង​នេះ​ច្រើន​តែ​បណ្តាល​ឲ្យ​ភ្លេចភ្លាំង​ច្រើន​
27, Jul 2021 , 10:59 pm        
រូបភាព
​បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា អ្វី​ដែល​ចម្លែក​នឹង​អាច​កើតឡើង​ចំពោះ​ថ្នាំ​បីរ​ប្រភេទ​ខាងក្រោម​នេះ ជាពិសេស​វា​ប៉ះពាល់​ដល់​ការចងចាំ និង​ភាព​វ័យឆ្លាត​របស់​មនុស្ស​តែម្តង​។

 
​ថ្នាំ​ប្រភេទ​ប្រឆាំង​
​បើសិន​ជា​អ្នក​ប្រើ​ថ្នាំ​ដែល​ផ្តើមចេញ​ជា​អក្សរ​ប្រឆាំង ដូច​ជា​ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី ប្រឆាំង​ការបាក់​ទឹកចិត្ត ប្រឆាំង​នឹង​បញ្ហា​ផ្លូវចិត្ត ឬ​ថ្នាំ​ផ្សះ​នោះ វា​ទំនងជា​ប៉ះពាល់​ដល់​ឥទ្ធិពល Acetylcholine ក្នុង​ខ្លួន​បាន​។ សារធាតុ​មួយ​នេះ​គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ​ដំបូង​គេ​ដែល​ចូលរួម​ក្នុង​ការចង​ចាំង និង​រៀនសូត្រ​។ កាលណា​ចំនួន​របស់​វា​មាន​តិច ពិតជា​បណ្តាលឲ្យ​មាន​រោគសញ្ញា​ជាច្រើន​ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​ដូចជា វង្វេងស្មារតី ស្របាំង​ភ្នាំ​ង បាត់​ការចងចាំ និង​លឺ​សម្លេង ឬ​ឃើញ​អ្វី​ដែល​គេ​មិនឃើញ​។
ថ្នាំ​ងងុយគេង​
​ថ្នាំ​ងងុយគេង​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​គឺជា​មេ​បញ្ហា​ដ៏​ធំ​បំផុត​ដែល​នាំឲ្យ​បាត់បង់​ការចងចាំ​តែម្តង​។ អ្នកខ្លះ​អាច​នឹង​មាន​ការ​គេង​មមើរ​ដើរ​ជាដើម​។
​ថ្នាំ​ងងុយគេង​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ត្រូវបាន​គេ​រកឃើញ​ថា មាន​លក្ខណៈ​គ្នា​ស្រដៀង​គ្នា​នឹង​អ្នក​គេង​ដោយសារ​ស្រវឹង ឬ​សន្លប់​ដែរ​។
ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ Statin
​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទាំងនេះ​ប្រហែល​ជា​ថ្នាំ​ដ៏​អាក្រក់​បំផុត​មួយ​សម្រាប់​ខួរក្បាល​តែម្តង​។ ការបាត់បង់​ការចង​ចាំ​ឥឡូវនេះ​ក៏​មាន​ដាក់​នៅក្នុង​ក្រដាស​បញ្ជាក់​អំពី​ផល​រំខាន​របស់​វា​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com