កីឡាអន្តរជាតិ
អន្តរជាតិ
Jacoby តារាចម្រៀងអាមេរិក ឈ្នះមេដាយមាសកីឡាហែលទឹកអូឡាំពិក
28, Jul 2021 , 5:59 pm        
រូបភាព
Lydia Jacoby បានបង្កើតកំណត់ត្រាសម្រាប់ខ្លួនឯងក្រោយឈ្នះមេដាយមាសកីឡាហែលទឹកអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ។ Jacoby ដែលជាតារាចម្រៀងផង បានក្លាយជាកីឡាការិនីហែលទឹកដំបូងបំផុតនៅរដ្ឋអាឡាស្កា ដែលអាចឈ្នះមេដាយមាសអូឡាំពិក។


 
Jacoby បានប្រជែងឈ្នះកីឡាការិនីអាហ្វ្រិកខាងត្បូង Tatiana Schoen ដែលទទួលបានមេដាយប្រាក់ និងមិត្តរួមជាតិ Lilly King បានសំរឹទ្ធិ លើវិញ្ញាសាហែលកង្កែបចម្ងាយ១០០ម៉ែត្រ។
ការទទួលបានមេដាយមាសពីកីឡារដូវក្តៅលំដាប់ពិភពលោករបស់កីឡាការនីអាមេរិកវ័យ១៧ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រខ្លួននៅទឹកដីកំណើត។ មិនត្រឹមជាតារាចម្រៀង អ្នកលេងព្យាណូ និងហ្គីតាដ៏ល្បីនោះទេ Jacoby ជាអត្តពលិកហែលទឹកពីរដ្ឋអាឡាស្កាដំបូងបំផុតដែលឈ្នះមេដាយមាសអូឡាំពិកទៀតផង។ 
 
 Jacoby បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូឡាំពិកថា នាងមិននឹកស្មានថាអាចប្រជែងឈ្នះគេដើម្បីទទួលបានមេដាយមាសនេះទាល់តែសោះ។ 
ក្រៅពីអាជីពកីឡាហែលទឹក Jacoby ក៏មានក្រុមតន្ត្រីផ្ទាល់ខ្លួនមួយឈ្មោះ Snow River String Band ផងដែរ នៅក្រុង Seward រដ្ឋអាឡាស្កា។ Jacoby ជាតារាតម្រៀងរ៉កប្រចាំក្រុមនេះ និងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅរដ្ឋរបស់អាមេរិកមួយនេះ៕


 

Tag:
 Lydia Jacoby
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com