ជាតិ
សម្តេច ហ៊ុន សែន បង្កើតក្រុមការងាររដ្ឋ និងឯកជន ដើម្បីស្តារវិស័យទេសចរណ៍
28, Jul 2021 , 9:59 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩។

 
បើតាមសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី២៦កក្កដា ឆ្នាំ២០២១ ក្រុមការងារដែលបង្កើតឡើង ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ គឺមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន ដែលមានអនុប្រធាន៨រូប ខណៈមនុស្ស៣៥រូបទៀតជាសមាជិក។
 
ចំពោះអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ទាំង៨រូបនោះ មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ជាដើម។
 
ដោយឡែក សមាជិកនៃក្រុមការងារស្តារវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ នោះ មានលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, លោកស្រី ចិន្តា ក្លេ ប្រធាន សមាគមសណ្ឋាគារកម្ពុជា, លោក  ធួន ស៊ីណាន  ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជា, លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ លោក Arnanl Dara  ប្រធានសមាគមភោជនីដ្ឋានកម្ពុជា...។ នេះបើតាមសេចក្តីសម្រេច របស់សម្តេច ហ៊ុន សែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com