កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ ចិន បញ្ចប់រជ្ជកាលអូស្រ្តាលីនិងអាមេរិក ដោយដណ្តើមមេដាយមាសវិញ្ញាសាហែលបណ្តាក់២០០ម៉ែត្រ
29, Jul 2021 , 5:59 pm        
រូបភាព
ក្រុមអត្តពលិកហែលទឹកនារីចិន ប្រជែងឈ្នះក្រុមអាមេរិក និងអូស្ត្រាលី ដើម្បីបំបែកកំណត់ត្រាពិភពលោកថ្មី និងឈ្នះមេដាយមាសអូឡាំពិកក្រុងតូក្យូលើវិញ្ញាសាហែលបណ្តាក់សេរីចម្ងាយ២០០ម៉ែត្រ។


 
ក្រុមចិនដែលមានកីឡាការិនី Yang Junxuan, Zhang Yufei, Li Bingjie និង Tang Muhan ទទួលបានមេដាយមាស បន្ទាប់ពីបានប៉ះទីមុនគេដោយប្រើរយៈពេល ៧ នាទី ៤០.៣៣ វិនាទី តាមពីក្រោយដោយក្រុមអាមេរិក ៧នាទី ៤០.៧៣វិនាទី បានមេដាយប្រាក់ សំរិទ្ធិបានទៅអូស្ត្រាលីប្រើពេល ៧នាទី ៤១.២៩វិនាទី។
 
មិនត្រឹមតែទទួលបានមេដាយមាសពីកីឡារដូវក្តៅនេះទេ ក្រុមកីឡាការិនីហែលទឹកចិន ថែមទាំងបានបំបែកកំណត់ត្រាមពិភពលោករបស់អូស្ត្រាលីដែលធ្វើបាននៅឆ្នាំ២០១៩ ក្នុងថេរវេលា ៧នាទី ៤១.៥០វិនាទី ពោលគឺលឿនជាងដល់ទៅ១នាទី ១៧វិនាទី។


 
នេះជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ ១៩៩៦មក ដែលក្រុមហែលទឹកនារីអូស្រ្តាលី និងមេរិកខកខានឈ្នះមេដាយមាសលើវិញ្ញាសាហែលសេរីបណ្តាក់ចម្ងាយ២០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក។
 
ក្នុងចំណោមកីឡាការិនីទាំងបីក្រុមខាងលើសរុប១២រូប ភាគច្រើនជាកំពូលកីឡាហែលទឹកលំដាប់ពិភពលោក ហើយភាគច្រើនសុទ្ធតែឈ្នះមេដាយមាសរៀងៗខ្លួនលើវិញ្ញាសាឯកត្តជន ក្នុងការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០នេះ៕
 

Tag:
 Olympic
  ហែលបណ្តាក់
© រក្សាសិទ្ធិដោយ thmeythmey.com