ជាតិ
លោកស្រី ងិន ផលរ័ត្ន ក្លាយជាអភិបាលក្រុងបូកគោ ខេត្តកំពត
29, Jul 2021 , 6:59 pm        
រូបភាព
លោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំង ជាអភិបាលក្រុងបូកគោ ខេត្តកំពត។ នេះបើតាមអនុក្រឹត្យមួយ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

 
លោកស្រី ងិន ផលរ័ត្ន ដែលកន្លងមក មានតួនាទី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ណសារ និងជាអគ្គនាយិកានៃអគ្គនាយដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ បានក្លាយជាអភិបាលក្រុងបូកគោ ដំបូងបំផុត។
 
«បូកគោ» បានក្លាយជាក្រុងទី២ បន្ទាប់ពីក្រុងកំពត ខេត្តកំពត តាមរយៈអនុក្រឹត្យចុះកាលពីថ្ងៃទី១០ ខែមីនា ដោយមានទីតាំងរដ្ឋបាលនៅក្នុងសង្កាត់បឹងទូក។
 
ក្នុងអនុក្រឹត្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានសម្រេចកាត់យកឃុំចំនួន៣នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ធ្វើជាក្រុង«បូកគោ»។ ឃុំទាំង៣ ដែលសម្តេច ហ៊ុន សែន សម្រេចកាត់យកធ្វើជាក្រុងបូកគោ នោះ មាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត៕
 

Tag:
 បូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com