ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អត្ថប្រយោជន៍​របស់​ថ្នាំ​គ្រាប់​វីតាមីន A ចំពោះ​រាងកាយ​
29, Jul 2021 , 10:29 pm        
រូបភាព
វីតាមីន A គឺ​ពិតជា​មាន​អត្ថប្រយោជន៍ នៅក្នុង​របប​អាហារ​ដែល​ធ្វើអោយ អ្នក​មាន​សុខភាព​ល្អ​។ វីតាមីន​ដែល មាន​សារៈសំខាន់ មាន​ជាតិ​ខ្លាញ់ និង អាច​រលាយ​បាន​នេះ គឺជា​ប្រភេទ​វីតាមីន​ដំបូង​គេ ដែល​ត្រូវបាន​គេ​ដាក់​ឈ្មោះ ជា​ផ្លូវការ ហេតុដូចនេះ​ហើយ​ទើបបាន​ជា​វា ត្រូវបាន​គេ​ហៅថា វីតាមីន A​។ ខ្លួនប្រាណ​របស់​អ្នក ត្រូវការ ការ​ផ្គត់ ផ្គង់​ជា ជាប់លាប់ នូវ​វីតាមីន​ប្រភេទ​នេះ ដើម្បី​ជួយ​រក្សា​សុខ​ភាព​ស្បែក​,  ការមើលឃើញ​អោយបាន​ល្អ​ប្រសើរ និង ការរីក ធំធាត់​ចំពោះ​កុមារ​។​

 
    វីតាមីន​A ត្រូវបាន​គេ​ជឿថា វា​គឺជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត ចំពោះ​ការ ការពារ​ជំងឺមហារីក ហើយ​វា​ក៏ ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា មាន​ភាព​សកម្ម​ប្រសើរ​ជាង​មុន រួច​វា​ក៏​អាច​ជួយ​ទប់ស្កាត់ ជំងឺ​ផ្សេងៗ​ដទៃ​ទៀត​ផង​ដែរ​។ បេតា​ការ៉ូ​តែន ( Beta-carotene) គឺ​មាន​ម៉ូលេគុល វីតាមីន​A ទ្វេគុណ​ជា​ពីរ ហើយ​វា ត្រូវបាន​បំ​លែង​ជា​វីតាមីន A វិញ នៅពេល​ដែល​វា បាន​ចូល​ទៅក្នុង​ខ្លួន​របស់​មនុស្ស​។ វា​គឺជា​សារធាតុ​ដែល​រលាយ​ក្នុង​ទឹក​។ ខ្លួនប្រាណ​អ្នក​អាច កំចាត់​ចោល​នូវ​អ្វី ដែល​វា​នឹង​មិន​ត្រូវការ​ប្រើប្រាស់ ដូច្នេះហើយ​ទើប បានជា​វា​មិនសូវ​មាន​ភាព​ពុល ជាង​វីតាមីន A ដែល វា​អាច​នឹង​កើតមានឡើង ។​
 
 
​ទាំងនេះ​គឺជា អត្ថប្រយោជន៍​នៃ​ការប្រើ​វីតាមីន A ៖
 
 
•​    ​វា​ត្រូវ​បាន​គេ ប្រើ​សម្រាប់​ការព្យាបាល​ការ​ចំលងរោគ​ស្រួចស្រាវ​។​
•​    ​ធ្វើអោយ​ការមើលឃើញ នៅក្នុង​ពេល​យប់​មាន​ភាពប្រសើរ​ឡើង​ជាង​មុន​។​
•​    ​ការពារ​រាងកាយ ពី​ឥទ្ធិពល​រំខាន របស់​កោសិកា ដែល​មាន​មកពី​សារធាតុ​គីមី​ជាច្រើន ដែល​មាន​ជាតិពុល​។ ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា បេតា​ការ៉ូ​តែន គឺ​មាន​សកម្មភាព​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង ខ្លាំងក្លា និង វា​អាច​ជួយ​ការពារ​អ្នក ពី​ការវិវត្តន៍​មាននូវ​ជំងឺមហារីក​មួយចំនួន ជាពិសេស​នោះ គឺ​ជំងឺ មហារីក​សួត និង ជំងឺមហារីក​ស្បែក​។​
 
 
​ប្រសិនបើ​អ្នក​ធ្វើ​ការជក់បារី ឬ មានការ​ប្រឈម​ទៅ​នឹង​ពន្លឺព្រះអាទិត្យ វីតាមីន​A ឬ បេ​ការ៉ូ​តែន គឺជា​សារធាតុ បន្ថែម​ដ៏​ល្អ​ប្រសើរ​បំផុត ក្នុង​ការបញ្ចូល​ទៅ​ក្នុង​កម្មវិធី នៃ​ការទទួល​នូវ​សារធាតុ​បន្ថែម​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
 
​វីតាមីន A ត្រូវបាន​គេ​ឃើញ​មាន​ជា​លក្ខណៈ​ធម្មជាតិ នៅក្នុង​ផ្លែក្រូច និង ផ្លែឈើ និង បន្លែ​ដែល​មាន​ពណ៌ លឿង មានដូចជា ស្ពីណា​ច ក៏ដូចជា បេតា​ការ៉ូ​តែន ដែល​មាន​នៅក្នុង ខ្លាញ់​សត្វ ដូចជា ស្នូល​ពណ៌​លឿង​របស់ ស៊ុត ដែល​នោះ​គឺ​ពិតជា ប្រភព​ពិត​នៃ​វីតាមីន A​។ វា​ក៏​ត្រូវបាន​គេ​ហៅ​ម្យ៉ាង​ទៀត​ផង​ដែរ​ថា រ៉េ​ទី​ណុល (retinol) ដោយសារ​តែ​អត្ថប្រយោជន៍ ដ៏​មាន​ប្រសិទ្ធភាព​របស់​វា​ចំពោះ​ការមើលឃើញ​។​
 
​ការ​ទទួលទាន​នូវ​សារជាតិ​វីតាមីន A ជា​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​គេ​ណែនាំ អោយ​នៅ​ចន្លោះ​ពី ៣០០០ ទៅ ១០.០០០ IU គឺ​វា​អាស្រ័យទៅលើ អាយុ និង ស្ថានភាព​សុខភាព​របស់​អ្នក ខណៈពេលដែល​ការ​ទទួលទាន​នូវ បេ​ការ៉ូ​តែន ក្នុង​កម្រិត​សុវត្ថិភាព​នោះ​គឺ ពី ១០.០០០ ទៅ ៥០.០០០ IU ។​
 
 
 កង្វះ​សារជាតិ​វីតាមីន A នឹង​ផ្តល់​ផល​អាក្រក់​ដល់ សុខភាព​ស្បែក​, មុខងារ​របស់​ប្រព័ន្ធ​ភាព​សុំា និង ចក្ខុវិស័យ​។ ឥទ្ធិពល​នូវ​ការពុល​នៃ វីតាមីន A នឹង​កើតមាន​នៅពេល​ដែល​អ្នក​បាន​លេប​វា ក្នុង​បរិមាណ​ច្រើន ជ្រុល​ក្នុង​រយៈ​កាលកំណត់​ណាមួយ​។ រីឯ​ផល​រំខាន​របស់ បេតា​ការ៉ូ​តែន គឺមាន​តែ​ការធ្វើអោយ​ស្បែក​របស់​អ្នក មាន​ពណ៌​លឿង ឬ ពណ៌​ទឹកក្រូច​តែប៉ុណ្ណោះ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com