COVID-19
ជាតិ
សៀមរាប៖ ឃុំកំពង់ឃ្លាំង ត្រូវកំណត់ជាតំបន់ក្រហម ឯឃុំ-សង្កាត់ចំនួន៦ទៀត ជាតំបន់លឿងទុំ
30, Jul 2021 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរខេត្តសៀមរាប បានសម្រេចដាក់ឃុំកំពង់ឃ្លាំង ជាតំបន់ក្រហម ហើយឃុំកៀនសង្កែ ឃុំដានរុន ជាតំបន់លឿងទុំ។ ឃុំទាំង៣នេះ គឺស្ថិតក្នុងស្រុកសូទ្រនិគម។ ក្រៅពីស្រុកសូទ្រនិគម សង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប គឺសង្កាត់ស្លក្រាម ស្វាយដង្គំ គោកចក និងសង្កាត់សាលាកំរើក ក៏ត្រូវបានកំណត់ជាតំបន់លឿងទុំដែរ។



រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាវិធានការនេះ គឺមានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១២ សីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្រៅពីការបែងចែកតំបន់ដែលមានហានិភ័យខ្ពស់នោះ រដ្ឋបាលខេត្ត ក៏បានដាក់ចេញ និងអនុវត្តន៍វិធានការរដ្ឋបាល រយៈពេល២សប្តាហ៍ផងដែរ។  
 
គួរកត់សម្គាល់នៅថ្ងៃទី២៩ កក្កដាម្សិលមិញ ខេត្តទេសចរណ៍មួយនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៨នាក់ទៀត និងមានអ្នកជាសះស្បើយ២៣នាក់ ព្រមទាំងស្លាប់១នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៦៣នាក់ ជាករណីនាំចូលពីប្រទេសថៃ។ ចំណែកករណីស្លាប់ គឺជាស្ត្រីវ័យ៥៣ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
 
សូមជម្រាបថា នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤,២១៩នាក់ បានព្យាបាលជាសះស្បើយចំនួន២,១៥៨នាក់ ស្លាប់៤៦នាក់ និង២,០១៥នាក់ កំពុងសម្រាកព្យាបាល៕


 
 
 

Tag:
 សៀមរាប
 តំបន់ក្រហម
 លឿងទុំ
 សូទ្រនិគម
© រក្សាសិទ្ធិដោយ thmeythmey.com