កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ An San ឈ្នះមេដាយមាស៣តែម្នាក់ឯង ខណៈអត្តពលិក៣រូបទៀតបានមាស២ ប្រាក់១
30, Jul 2021 , 4:38 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនីបាញ់ធ្នូកូរ៉េខាងត្បូង An San ឈ្នះមេដាយមាសមួយទៀតលើវិញ្ញាសាឯកត្តជនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ បន្ទាប់លើមេដាយមាស២ទៀត លើវិញ្ញាសាចម្រុះ និងក្រុមនារី។ ជាប្រវត្តិសាស្ត្រសម្រាប់កីឡាការិនីវ័យ២០ឆ្នាំរូបនេះ ដែលឈ្នះមេដាយមាសទាំងបីវិញ្ញាសាដែលខ្លួនចូលប្រកួតប្រជែងនៅ Tokyo 2020។


 
 
អត្តពលិកដែលមានចំណាត់ថ្នាក់បន្ទាប់ពីកីឡាការិនីកូរ៉េខាងត្បូង An San មានអត្តពលិកពីគណៈកម្មការអូឡាំពិករុស្ស៊ី កីឡាការិនីបាញ់កំាភ្លើង Batsarashkina Vitalina, កីឡាករហែលទឹក Rylov Evgeny និងកីឡាការិនីហែលទឹកចិន Zhang Yufei ដែលឈ្នះមេដាយមាស២ និងប្រាក់១រៀងៗខ្លួន។
 
 
កីឡាការិនីហែលទឹកអូស្ត្រាលី McKeon Emma ឈ្នះមេដាយរហូតដល់ទៅ៤ ដោយមានមាស២ និងសំរឹទ្ធ២។ រីឯអត្តពលិកដែលឈ្នះមេដាយមាសម្នាក់២ផ្សេងទៀត រួមមាន កីឡាករហែលទឹកចក្រភពអង់គ្លេស Dean Tom, កីឡាករហែលទឹកអាមេរិក Dressel Caeleb, កីឡាការិនីបាញ់ធ្នូកូរ៉េខាងត្បូង Kim Je Deok, កីឡាការិនីហែលទឹកជប៉ុន Ohashi Yui, កីឡាការិនីជិះសេះអាល្លឺម៉ង់ Jessica von Bredow-Werndl និងកីឡាការិនីបាញ់កាំភ្លើងចិន Yang Qian។
 
កីឡាការិនីកាយសម្ព័ន្ធដែលមានឪពុកម្តាយដើមកំណើតម៉ុង Lee Sunisa ស្ថិតក្នុងចំណោមអត្តពលិកជាង៤០នាក់ទៀតដែលឈ្នះមេដាយលើសពី១ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដោយគិតត្រឹមរសៀលថ្ងៃទី៣០ ខែកក្កដា នេះ ដោយនាងឈ្នះមេដាយមាស១ និងប្រាក់១សម្រាប់សហរដ្ឋអាមេរិក៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com