អត្ថបទពាណិជ្ជកម្ម
វីងម៉ល បើកដំណើរការសេវាកម្មដឹកជញ្ជូនម្ហូបអាហារនៅខេត្តសៀមរាប ដើម្បីគាំទ្រសហគមន៍ខណៈពេលមានជំងឺរាតត្បាតកូវីដ-១៩​
31, Jul 2021 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ឥឡូវនេះទោះមិនចេញពីផ្ទះ ក៏អតិថិជននៅខេត្តសៀមរាប អាចទិញទំនិញប្រកបដោយសុវត្ថិភាព តាមរយៈស្មាតហ្វូន ហើយមិនគិតថ្លៃសេវាបន្ថែមនោះឡើយ។
 
បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះវីងម៉ល បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួន មកកាន់ខេត្តសៀមរាប ដោយអនុញ្ញាតឲ្យអតិថិជន ​អាចបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗពីហាងរាប់រយកន្លែង តាមរយៈ​ស្មាតហ្វូនរបស់ពួកគេ ដោយមិនចាំបាច់ចាកចេញពីផ្ទះ ហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ។
 
ការបើកដំណើរការនេះ មិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់មិនប្រើក្រដាសប្រាក់ និងឱកាសទិញទំនិញផ្សេងៗ។
កាលពីឆ្នាំមុន វីងបានណែនាំវីងម៉ល ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជា កាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩​។
 
ដើម្បីអបអរសាទរ ការសម្ពោធវីងម៉ល នៅខេត្តសៀមរាប និងដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីការទិញទំនិញប្រកបសុវត្ថិភាព ក្នុងពេលមានជំងឺរាតត្បាតនេះ លោក គិត ម៉េង បានប្តូរ​ សម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និងឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាសសុវត្ថិភាព បើកបរម៉ូតូធម្មតាដោយដាក់នូវប្រអប់អីវ៉ាន់នៅពីក្រោយ ហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ។
 
លោក គិត ម៉េង ដែលជាប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និង​ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាស៍ថា៖“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើង នៅក្នុងគ្រាលំបាកនេះ។ ខ្ញុំគិតថាវាចាំបាច់ណាស់ ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេ ដោយសាកល្បងធ្វើការងាររបស់ពួកគេ ឲ្យបានម្តងនៅថ្ងៃណាមួយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេ ពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្ម និងជីវិតរបស់ប្រជាជនកម្ពុជា ដែលពឹងផ្អែកលើពួកគេក្នុងការចែកចាយផលិតផល និងជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះ មិនថាហាលថ្ងៃក្តៅ ឬភ្លៀងក៏ដោយ។”
 
វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការដឹកជញ្ជូនដោយឥតគិតថ្លៃ រាល់ការបញ្ជាទិញទាំងអស់​ ត្បិតថាក្រុមហ៊ុននេះ ចង់ជួយដៃគូអាជីវកម្មទាំងអស់ ឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញ ក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ។


 
អាជីវកម្មរាប់ពាន់កន្លែងដែលពេញនិយមនៅក្នុងខេត្តសៀមរាប បានចុះឈ្មោះនៅក្នុង វីងម៉លនិងកំពុងលក់ទំនិញរាប់ពាន់មុខ រាប់ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងរបស់របរជាច្រើនមុខទៀត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំង ដល់អ្នករាល់គ្នាឱ្យ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពការណែនាំរបស់សម្តេច ហ៊ុន សែន ដើម្បីការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ពីការឆ្លងកូវីដ​១៩ នេះ។ វាមានសារសំខាន់ណាស់ ក្នុងការអនុវត្ត​គោលការណ៍ ៣កុំ និង ៣ការពារ ជារៀងរាល់ថ្ងៃ ហើយការទិញទំនិញតាមអនឡាញ គឺជាវិធីងាយស្រួលដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់។​”
 
ដើម្បី​បញ្ជាទិញ អ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង ”វីងម៉ល”​ ដើម្បីរកមើលហាងជាច្រើន និង​បញ្ជាទិញបានតែម្តង។
 
បន្ទាប់ពីបញ្ជាទិញរួចហើយ អតិថិជននឹងអាចរីករាយ ជាមួយនឹងការទទួលបាននូវអាហារ និងផលិតផលដែលពួកគេត្រូវការ ដឹកជូនដោយឥតគិតថ្លៃសេវា។ វីងម៉ល ផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារ សម្រាប់ការបញ្ចូលលេខកូដ “HELLOSR” ហើយអតិថិជននៅភ្នំពេញ សូមបញ្ចូលលេខកូដ “HELLOPP” ដើម្បីទទួលបាននូវការបញ្ចុះតម្លៃ រហូតដល់ ៥ ដុល្លារដូចគ្នា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
 
អតិថិជន នឹងអាចតាមដានការបញ្ជាទិញ នៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាព និងរហ័ស តាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប។
អាជីវករទាំងឡាយ ត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅវីងម៉ល បានគ្រប់ពេលវេលា ដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួន ដល់អតិថិជនរាប់លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូន​វីង ។


 
សាធារណជន ដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីង ឬគ្មានគណនីវីង ត្រូវបានលើកទឹកចិត្ត ឱ្យទាញយកកម្មវិធីស្មាតហ្វូនវីង ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីបើកគណនីវីង ពួកគេអាចស្នើសុំណាត់ជួបជាមួយអ្នកតំណាងវីង ដោយប្រើតំណនេះ https://myoffice.wingmoney.com/p/appointment
វីងម៉ល ទទួលយកការទូទាត់តាមកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់ នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន។ អតិថិជនវីង ក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ ពីធនាគារដៃគូរបស់វីង ឬតាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ ដើម្បីទិញទំនិញផងដែរ។ អតិថិជន ក៏អាចដាក់ប្រាក់ដោយផ្ទាល់ តាមរយៈភ្នាក់ងារវីង ដែលនៅក្បែរពួកគេផងដែរ។
 
ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាប អាចចូលរួមTelegram របស់វីងម៉លសៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញ អាចប្រើតំណភ្ជាប់ https://t.me/WingMall បាន៕
 


(អត្ថបទពាណិជ្ជកម្ម) 
 
 

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com