COVID-19
ជាតិ
ភូមិ«ស្ពានគ្រង»ក្នុងស្រុកស្ទោង ត្រូវកំណត់ជា​តំបន់ក្រហម រយៈពេល១៤ថ្ងៃ
31, Jul 2021 , 10:04 am        
រូបភាព
ការកំណត់ភូមិស្ពានគ្រង ជាតំបន់ក្រហម
ការកំណត់ភូមិស្ពានគ្រង ជាតំបន់ក្រហម
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សម្រេចដាក់ភូមិស្ពាន​គ្រង នៃឃុំ​ចំណាក្រោម ស្រុកស្ទោង ជា​តំបន់ក្រហម រយៈពេល​១៤ថ្ងៃ ​ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩។ នេះបើតាម​សេចក្ដី​សម្រេច​របស់​រដ្ឋបាលខេត្ត​កំពង់ធំ ចេញ​ផ្សាយថ្ងៃទី​៣០ ខែកក្កដា។


 
ក្រោយមាន​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ត​ភូមិស្ពានគ្រង នៃ​ឃុំ​ចំណា​ក្រោម ស្រុកស្ទោង រដ្ឋបាលខេត្ត​កំពង់ធំ បាន​កំណត់ដាក់ភូមិ​ស្ពាន​គ្រង ជា​តំបន់​ក្រហម ចាប់ពីថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី១២ សីហា។​ ក្រៅ​ពី​​កំណត់​ជា​តំបន់​ក្រហម រដ្ឋបាល​ខេត្ត​កំពង់ធំ ក៏​បាន​ដាក់ចេញ​នូវ​វិធានការរដ្ឋបាល រយៈពេល​១៤ថ្ងៃផងដែរ។
 
សូម​បញ្ជាក់ថា គិតត្រឹមថ្ងៃទី​៣០ ខែកក្កដា ខេត្ត​កំពង់ធំ មានអ្នកវិជ្ជមាន​កូវីដ-១៩ សរុបចំនួន ១,៨៨៨នាក់ អ្នក​ជាសះស្បើយចំនួន ១,១៦៩ និង​ស្លាប់ចំនួន ៤៥នាក់៕ 

Tag:
 ស្ពានគ្រង
  ស្ទោង
  តំប​ន់ក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com