អត្ថបទពាណិជ្ជកម្ម
បុរី ប៉េង ហួត ត្រៀមបើកលក់គម្រោងផ្ទះអាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុងពេលឆាប់ៗ ជាមួយការបញ្ចុះតម្លៃពិសេស
31, Jul 2021 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្មដ៏ថ្មីសន្លាង របស់ក្រុមហ៊ុនបុរី ប៉េង ហួត គឺគម្រោង “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ ទីតាំងគម្រោង គឺស្ថិតនៅលើផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដោយនឹងត្រៀមបើកលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។
 
ក្រោយគម្រោងផ្សេងៗស្ទើរតែលក់អស់បណ្ដើរៗ និងដោយមានការសំណូមពរជាច្រើន ពីអតិថិជន សម្រាប់គម្រោងផ្ទះអាជីវកម្មបន្ថែមទៀត ទើបបុរី ប៉េង ហួត នៅតែបន្តរិះរកនូវគំនិតអភិវឌ្ឍគម្រោងថ្មីៗ ដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាព ទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងទាំងមូល។
 
ជាក់ស្ដែង គម្រោង“ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលនឹងលេចរូបរាងឡើង នៅលើបណ្ដោយផ្លូវជាតិពាណិជ្ជកម្មមួយនេះ គឺជាគម្រោងអភិវឌ្ឍលំនៅឋានបែបហ្សបហោស៍ទំនើប ដែលលោកអ្នកអាចទាំងរស់នៅផង និងប្រកបអាជីវកម្មផងក្នុងពេលតែមួយ។ ជាពិសេសគម្រោងនេះ ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ និងជាច្រកចេញចូលថ្មី ក្នុងតំបន់សម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារ ដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ព្រមទាំងប្រជាជនដែលរស់នៅជុំវិញតំបន់បឹងស្នោផងដែរ ដែលនេះនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នក រីកចម្រើនយ៉ាងឆាប់រហ័ស។ លោកអ្នកសាកស្រមៃទៅមើលថា ប្រសិនបើបានរស់នៅក្នុងលំនៅឋាន ដែលមានផាសុកភាពខ្ពស់ ហើយអាចប្រកបអាជីវកម្មក្នុងក្ដីប្រាថ្នាក្នុងពេលតែមួយ តើលោកអ្នកនឹងមានអារម្មណ៍ល្អយ៉ាងណា?
 
ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធទៅដោយ ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្តបែបអឺរ៉ុបជាដើម។ 
 
សូមទាក់ទងមកផ្នែកលក់របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិត តាមរយៈលេខទូរសព្ទ 015 90 6789 ឬ Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕
 










(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com