ជាតិ
ស្នាមញញឹមព្រហ្ម​មុខ៤
07, Aug 2021 , 10:59 pm        
រូបភាព
សៀមរាប៖ ប្រាសាទបាយ័ន ជាប្រាសាទមួយដែលទាក់ទាញភ្ញៀវទេសចរជាខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ក្រៅពីចម្លាក់តាមជញ្ជាំង ដែលរៀបរាប់សាច់រឿងជាច្រើន ពិសេសចម្លាំងរវាងទ័ពខ្មែរ និងទ័ពចាម តួប៉មដែលមានព្រហ្មមុខបួន ជាភាពអស្ចារ្យ និងជាការសម្គាល់ប្រាសាទនេះ។ ប្រាសាទបាយ័ន កសាងឡើងក្នុងរាជព្រះបាទជ័យរវ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣។

 
 
យោងតាមឯកសារប្រវត្តិសាស្រ្ដខ្មែរ ប្រាសាទនេះមានតួប៉មនីមួយៗមានមុខ៤ ដែលមានកំពូក ៤៩ បូកនឹងកំពូលខ្លោងទ្វារចូល៥ទៀត សរុប ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង ៥៤ នាសម័យកាលនោះ៕
 
សូមអញ្ជើញទស្សនា ស្មាមញញឹមព្រហ្មមុខ៤ នៅប្រាសាទបាយ័ន អំឡុងពេលរមណីយដ្ឋានអង្គរមានសភាពស្ងប់ស្ងាត់ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដូចតទៅនេះ៖ 





















© រក្សាសិទ្ធិដោយ thmeythmey.com