កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់ប្រេស៊ីលឈ្នះមេដាយមាសអូឡាំពិកពីរលើកជាប់គ្នា
07, Aug 2021 , 9:07 pm        
រូបភាព
Malcon អបអរគ្រាប់បាល់បញ្ចូលទីខ្លួនជាមួយមិត្តរួមក្រុម។ រូបថត AFP
Malcon អបអរគ្រាប់បាល់បញ្ចូលទីខ្លួនជាមួយមិត្តរួមក្រុម។ រូបថត AFP
ដោយ: រួបរួម
ក្រុមបាល់ទាត់ប្រេស៊ីលបានយកឈ្នះអេស្ប៉ាញ ២-១ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសអូឡាំពិកនៅទីក្រុងតូក្យូ (Tokyo 2020)។  Malcon បានស៊ុតបាល់បញ្ចូលទីនៅនាទី១០៨ ដើម្បីនាំជ័យជម្នះសម្រាប់ក្រុម បន្ទាប់ពីលទ្ធផលស្មើ ១-១ នៅម៉ោងធម្មតា។

 
ប្រេស៊ីលបាននាំមុខ១គ្រាប់នៅនាទីបន្ថែមតង់ទីមួយ ដែលសម្រេចបានដោយ Matheus Cunha តែ Mikel Oyarzabal តាមស្មើវិញសម្រាប់អេស្ប៉ាញនៅនាទី៦១។ Malcon ដូរចូលជំនួស Cunha នៅនាទី៩១ ហើយនៅនាទី១០៨ គេបាននាំជ័យជម្នះសម្រាប់ក្រុមក្រោយការបញ្ជូនរបស់ Antony។
 
ប្រេស៊ីលឈ្នះមេដាយមាសអូឡាំពិកពីរលើកជាប់គ្នា ខណៈកាលពីឆ្នាំ២០១៦ នៅ Rio de Janeiro ពួកគេបានយកឈ្នះអាល្លឺម៉ង់ដោយការទាត់ប៉េណាល់ទី។
 
អេស្ប៉ាញ បានមេដាយប្រាក់ រីឯម៉ិកស៊ិក បានមេដាយសំរឹទ្ធ ក្រោយទម្លាក់ម្ចាស់ផ្ទះជប៉ុន កាលពីថ្ងៃសុក្រ៕ 
 

Tag:
 Tokyo Olympics
© រក្សាសិទ្ធិដោយ thmeythmey.com