ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​ងាយៗ​ក្នុង​ការព្យាបាល​អា​ការៈឈឺ​ក្បាល​ធេងធោង​
11, Aug 2021 , 6:59 am        
រូបភាព
​វា​ជា​ការងាយស្រួល ក្នុង​ការ​ទៅ​ចូលរួម នៅក្នុង​កម្មវិធី​ជប់លៀង និង បង្កើតបាន​នូវ​ភាព​រីករាយ ជាមួយនឹង​ការ ផឹកស្រា​ពេញ​មួយ​យប់​នោះ ។ ហើយ​នៅពេល​ដែល​អ្នក ត្រលប់​មក​ផ្ទះ​វិញ នោះ​អ្នកនឹង មាន​អារម្មណ៍​ថា​អស់កម្លាំង និង ងងុយគេង​ជាខ្លាំង ។ ប៉ុន្តែ នៅក្នុង​ព្រឹកស្អែក អ្នកនឹង​ប្រាកដជា​មាន អារម្មណ៍​ថា​ឈឺក្បាល និង ភា្ល​មៗ​នោះ ចាប់ផ្តើម​នឹង​ចង់​ក្អួត និង ដឹងខ្លួន​ថា អ្នក​មាន​អា​ការៈវិល​មុខ និង ធេងធោង​ជាខ្លាំង​។ ខាងក្រោម​នេះ គឺជា​វិធី​៥​យ៉ាង ដែល​អាច​ជួយ​អ្នក ក្នុង​សម្រាល​នូវ​បញ្ហា​នេះ​បាន ៖

 
១.​សារធាតុ​រាវ​
កត្តា​មួយ​ដ៏​ចំបង ដែល​ធ្វើអោយ​អ្នក​មាន​អា​ការៈឈឺ​ក្បាល​ធេងធោង​នេះ​គឺ ដោយសារ​តែ​អ្នក​ខ្វះ ជាតិ​ទឹក​។ ដូច្នេះ វា​មាន​ចំណុច​យ៉ាង​ជាក់លាក់​ថា អ្នក​ត្រូវ​តែ​បង្គ្រប់​ជាតិ​ទឹក ដល់​រាងកាយ​វិញ ដោយ​ការ ផឹកទឹក​អោយបាន​ច្រើន​។ ទឹកនឹង​អាចជួយ យក​នូវ​សារជាតិ​អាល់​កុល ចេញពី​ក្នុង​ខ្លួន​អ្នក​។ ការ​ទទួលទាន​នូវ ទឹកដោះគោ​ក្រឡុក​ជាមួយ​ផ្លែ​ចេក និង ទឹកដូង ក៏​ផ្តល់​អត្ថប្រយោជន៍​បាន​ផង​ដែរ តាម ដែល​ពួក​វា មាន​ផ្ទុក​នូវ​សមាសធាតុ​រ៉ែ​សំខាន់ៗ ដែល​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក ដល់​រាងកាយ​អ្នក​វិញ​បាន​។​
 
២.​ស៊ុក​កូឡា​
ផ្នែក​ដ៏​ល្អ​ប្រសើរ​បំផុត ក្នុង​ការព្យាបាល​នូវ ការឈឺចាប់​ដែល​កើតមាន​បន្ទាប់​ពី កម្មវិធី​ជប់លៀង ត្រូវបាន​បញ្ចប់​នោះ​គឺ អ្នក​អាច​ទទួល​ទាន និង ផឹក​នូវ អាហារ​ដ៏​ល្អៗ​មួយចំនួន​។​ជា​ការពិត ស៊ុក​កូឡា គឺ​ពិតជា ផ្តល់​នូវ​ភាព​អស្ចារ្យ​សម្រាប់​អ្នក​។ អ្នក​គ្រាន់តែ ទុក​នូវ​ការ​គិតពី​ការ បង្កើន​កាឡូរី​មួយ​ផ្នែក​សិន និង ចាប់ផ្តើម​សង្គ្រោះ​រាងកាយ​អ្នក​ពី​បញ្ហា​នេះ​វិញ ដោយ​ការ​ទទួលទាន​នូវ​ស៊ុក​កូឡា ។​
 
៣.​ចូល​សម្រាក​
ការ​គេង គឺជា​វិធី​ដ៏​ល្អ​បំផុត ក្នុង​ការ​យក​ឈ្នះ​នូវ បញ្ហា​នៃ​ការ​ធេងធោង​នេះ​បាន​។ អ្នក​ត្រូវ​គេង អោយបាន ពីរ​បី​ម៉ោង​បន្ថែមទៀត នោះ​អ្នក​នឹងមាន​អារម្មណ៍ កាន់តែ​ល្អប្រសើរ​ឡើង ។​
 
៤.​ធ្វើការ​ហាត់ប្រាណ​
ប្រសិនបើ​ការ​ហាត់ប្រាណ មិនមែន​ជា​អ្វី​ដែល​ចម្លែក​ចំពោះ​អ្នកនោះ​ទេ នោះ​វា​នឹង ពិតជា​អស្ចារ្យ​ពិសេស​សម្រាប់​អ្នក​។ អ្នក​ត្រូវ​តែ​គិតថា តើ​អាការៈ​ធេងធោង និង លំ​ហាត់ប្រាណ តើ​ខ្លួន​ប្រាណ​អ្នក នឹង​អាច​ទទួលយក​មួយណា​បាន​? លំ​ហាត់ប្រាណ គឺ​នឹង​អាចជួយ ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ​អ្នក​រឹងមាំ និង ជា​លទ្ធផល​មកវិញ វា​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ ។
 
៥. ចៀសវាង​ការផឹក​កាហ្វេ​
មាន​មនុស្ស​ជាច្រើន យល់ច្រឡំ​ថា ការ​ផឹក​កាហ្វេ​គឺ​អាច​ជួយ​ដោះស្រាយ​នូវ អា​ការៈឈឺ​ក្បាល​ធេង ធោង​នេះ​បាន​។ ជា​ការពិត អ្នក​ដែល​មាន​អា​ការៈវិល​មុខ​អស់កម្លាំង  អាច​នឹង​បាត់​នូវ បញ្ហា​ស្នូ​រងូងៗ នៅក្នុង​ក្បាល បន្ទាប់ពី​ពួកគេ​បាន ផឹក​កាហ្វេ​ខ្មៅ​ខ្លាំង​មួយ​កែវ​។ ប៉ុន្តែ​សារជាតិ​កាហ្វេ​អ៊ី​ន នឹង​មាន​ឥទ្ធិពល ត្រលប់​បញ្ច្រាស​មក​វិញ ដោយសារ​តែ​វា នឹង​ធ្វើអោយ​រាងកាយ​បាត់បង់​ជាតិ​ទឹក​។ ដូច្នេះ អ្នក​ត្រូវ​តែ បញ្ឈប់​នូវ ការ​ទទួលទាន​វា នៅពេល​ដែល​អ្នក មាន​អាការៈ​បែបនេះ ។​
 
ការទទួលបាន​នូវ​អារម្មណ៍​ស្រស់ស្រាយ ក្នុង​កម្មវិធី​ជប់លៀង​ផឹកស្រា​បៀរ គឺជា​អ្វី​ដែល​យើង​ម្នាក់ៗ តែងតែ​ចង់បាន ប៉ុន្តែ​អាការៈ ឈឺ​ក្បាល​ធេងធោង គឺជា​ផល​រំខាន ដែល​អ្នក​ត្រូវ​តែ​ដោះស្រាយ​ជាមួយ​វា​។ ដូច្នេះ រាល់​ពេល​ណា ដែល​អ្នក​ជួប​បញ្ហា​បែបនេះ នោះ​ចូរ​ប្រាកដ​ថា​អ្នក​បាន​អនុវត្ត នូវ​គន្លឹះ​ដូចដែល​បាន រៀបរាប់​ពី​ខាងលើ ។ ប៉ុន្តែ វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការព្យាបាល​វា នោះ​គឺ អ្នក​ត្រូវ​តែ​ចៀសវាង នូវ​ការ​ប្រឈម​នឹង​វា ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com