អត្ថបទពាណិជ្ជកម្ម
រញ្ជួយបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងវត្តមានផ្លូវការ ផលិតផលឆ្លាតវៃ Huawei MatePad 11, Huawei MateStation S, Huawei MateView និង Huawei MateView GT
11, Aug 2021 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
 យប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធផលិតផលឆ្លាតវៃថ្មីបំផុតរបស់ខ្លួន កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS មុនដំបូងគេបង្អស់ តម្លៃត្រឹមតែ $599, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699 និង Huawei MateView GT ស្តេចអេក្រង់កោងល្បឿនលឿន តម្លៃ $599 ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 
អតិថិជនអាចរកជាវនៅតាមហាង Huawei Showroom ហាងកុំព្យូទ័រ ឬហាងដៃគូសហការដែលមានបុគ្គលិកលក់ ឬក៏ស្លាកសញ្ញាហួវៃ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងកាដូបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោមនេះ៖  




 
១. កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 តម្លៃត្រឹមតែ $599 ថែម M-Pencil ជំនាន់ទី2, Smart Magnetic Keyboard និង Huawei Entertainment Gift Box តម្លៃ $59 ។ កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងរចនាឡើង ជាមួយនឹងរូបរាងល្អប្រណីត តូចស្លីមស្តើង  និងស្រាលបំផុតត្រឹមតែ 485g ងាយស្រួលដាក់តាមខ្លួន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS  មុនដំបូងគេបង្អស់។ ងាយស្រួលតភ្ជាប់ ធ្វើការជាមួយនឹងឧបករណ៍ពហុឧបករណ៍ឆ្លាតវៃដទៃទៀតរបស់ហួវៃ ដូចជាស្មាតហ្វូន, នាឡិកាឆ្លាតវៃ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S, និង HUAWEI MateView ជាដើម តាមរយៈ HUAWEI Share (Multi-Screen Collaboration)។ វាដើរតួនាទីជាអេក្រង់ទី2 របស់កុំព្យូទ័រ (តាមរយៈ Mirror Mode & Extend Mode) ជាមួយនឹងកម្រិត refresh rate រហូតដល់ទៅ 120ហឺត ជួយឲ្យការសិក្សា ធ្វើការតាមអនឡាញ ទស្សនាវីដេអូ និងការកម្សាន្តផ្សេងៗ រលូនឥតទាក់តែម្តង។ 




 
Huawei MatePad 11 មកជាសេតជាមួយនឹងម៉ាញ៉េទិច Keyboard, និងខ្មៅដៃឆ្លាតវៃជំនាន់ទី2 Huawei M-Pencil មានបំពាក់នូវ 4Mics / 4 Speakers Harman Kardon ល្បឿនអ៊ីនធឺណិត WiFi 6 (5G) បំពាក់នូវបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland Low Blue Light របស់ប្រទេសអាល្លឺម៉ង់, មានថាមពលថ្ម 7250mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន 22.5W, កម្រិតបង្ហាញ 2.5K, មានរ៉េម 6GB  អង្គផ្ទុកទិន្នន័យ128GB, មានកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយទំហំ13MP, និងភ្ជាប់បច្ចេកវិទ្យាស្កែនមុខដោះសោ 2D Face ID ដែលមានកម្រិតសុវត្ថិភាពខ្ពស់។
 
២. សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 ថែម Wireless Keyboard, Mouse និង Huawei Entertainment Gift Box តម្លៃ $59 HUAWEI MateStation S ជាប្រភេទកុំព្យូទ័រលើតុឆ្លាតវៃ មកជាសេតមួយនឹង Huawei Display  Monitor មានអេក្រង់ទំហំ 23.8” និងអេក្រង់លាតពេញរហូតដល់ 90% នៃតួខ្លួន ជាមួយនឹងកម្រិតបង្ហាញ 1920 x 1080 Colour Gamut ច្បាស់ត្រជាក់ភ្នែក។ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ អស់បារម្ភបញ្ហាខ្លាចខូចភ្នែក នៅពេលប្រឈមច្រើនម៉ោង។ ចំណែកឯ Case កុំព្យូទ័រវិញ គឺមានរូបរាងតូច (Small Form Factor) ទំហំ 4.2 kg អមមកនូវរចនាបែបផ្កាយរះ (Star Trail Design) ដំណើរការដោយ Windows 10 Home, AMD Ryzen™ 5 4600G Processor ក្រាហ្វិក Radeon™ ភ្ជាប់បច្ចេកវិទ្យា HUAWEI Share ងាយស្រួលផ្ទេរឯកសារទិន្នន័យចេញចូល។ បច្ចេកវិទ្យា  Sleep-conducive Noise ជួយការបន្ថយសំឡេងម៉ាស៊ីន កុំឲ្យលាន់ឮបានយ៉ាងប្រសើរ នៅពេលដែលអ្នកប្រើប្រាស់ដាក់ Sleep បន្ទាប់ពីបំពេញកិច្ចការងារ។ HUAWEI MateStation S មានរ៉េម 8 GB DDR4 3200 MHz និង storage 256 GB M.2 NVMe SSD។ 





 
៣. Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699 ថែម Bluetooth Mouse, និង Huawei Entertainment Gift Box តម្លៃ $59 HUAWEI MateView Wireless Monitor ភ្ជាប់ឥតខ្សែដំបូងគេបង្អស់ ត្រូវបានរចនាឡើង មានរូបរាងឌីហ្សាញបែបអេឡេហ្គង់ សម្រាប់សេណារីយ៉ូការិយាល័យឆ្លាតវៃ និងមានមុខងារបង្ហាញពណ៌ ប្រកបដោយវិជ្ជាជីវៈ មានអេក្រង់ទំហំ 28.2” ជាមួយនឹងកម្រិតបង្ហាញ 4K+Ultra-HD Display  ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland និង Flicker Free របស់ប្រទេសអាល្លឺម៉ង់ ផ្តល់ជូននូវបទពិសោធន៍ល្អបំផុត សម្រាប់ការទស្សនាព័ត៌មានលំអិតនៅលើអេក្រង់ គឺច្បាស់ត្រជាក់ភ្នែកតែម្តង។ មុខងារ Wireless Projection  ជួយឲ្យការតភ្ជាប់កាន់តែរហ័សទាន់ចិត្ត ដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ ហើយកាន់តែពិសេសនោះ គឺមាន SmartBar ងាយស្រួលបញ្ជាលើ Monitor និងបិទបើកសំឡេងថែមទៀតផង។
 







៤. Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599 
HUAWEI MateView GT ជា Monitor ស្តេចអេក្រង់កោងល្បឿនលឿន ទំហំ 34ដំបូងគេបង្អស់ជាមួយកម្រិត 3K និងល្បឿនអេក្រង់ 165ហឺត Refresh Rate ត្រូវម៉ាច់សម្រាប់សម្រាប់អ្នកឌីហ្សាញ អ្នកកែសម្រួលកាត់តវីដេអូ និងGamers -ល-។ វាមានសំឡេង Speaker ដ៏ពីរោះជាមួយ Stereo SoundBar ជាពិសេស បិទបើកសំឡេងដោយគ្រាន់តែយកដៃអូស Soundbar ជាការស្រេច។ 
 
សរុបមកយើងអាចសន្និដ្ឋានបានថា វត្តមាននៃផលិតផលឆ្លាតវៃទាំង4ម៉ូដែលនេះ ប្រាកដជាឆក់បាននូវប្រជាប្រិយភាពខ្លាំងក្លា ជាក់ជាពុំខានឡើយ។ សម្រាប់ប្រិយមិត្ត ដែលចាប់អារម្មណ៍ អាចរកជាវបាននៅ Huawei Showroom ហាងកុំព្យូទ័រ ឬហាងដៃគូសហការ ដែលមានបុគ្គលិកលក់ ឬក៏ស្លាកសញ្ញាហួវៃ ទាន់មានកាដូបន្ថែមញាក់សាច់៕
 









(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com